* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មហាឧបាសក ចន្ទថោង សិរី្យ ប្រគេនអង្ករចំនួន ៥តោន និងបច្ច័យដល់ព្រះសង្ឃវត្តស្វាយរមៀត ដើម្បីទ្រទ្រង់ចង្ហាន់ក្នុងឱកាលចូលព្រះវស្សា

28-07-2026 16:48

(សៀមរាប)៖ ដោយទឹកចិត្តជ្រះថ្លាយ៉ាងក្រៃលែងក្នុងព្រះពុទ្ធសាសនា មហាឧបាសក ចន្ទថោង សិរី្យ និងបងប្អូនកូនចៅ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បាននាំយកនូវបច្ច័យ និងទេយ្យទានជាអង្ករចំនួន ៥តោន ទៅវេរប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សា និងស្នាក់នៅសិក្សារៀនសូត្រ នៅវត្តស្វាយរមៀត ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

នេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយព្រះសង្ឃក្នុងការសម្រាលបន្ទុកចង្ហាន់ប្រចាំថ្ងៃ ពិសេសក្នុងអំឡុងពេល៣ខែ នៃការចូលព្រះវស្សាដែលជាពេលវេលាព្រះសង្ឃត្រូវគង់ព្រះវស្សាដើម្បីប្រតិបត្តិធម៌ និងសិក្សារៀនសូត្រព្រះធម៌។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តស្វាយរមៀត ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ មានសង្ឃដីការ ថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងសទ្ធាជ្រះថ្លារបស់មហាឧបាសិការ និងគ្រួសារ ហើយបានប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ជូនដល់មហាឧបាសក និងក្រុមគ្រួសារ។

ព្រះសច្ចានុបាល មានសង្ឃដីកាបន្តថា កាយវិការសប្បុរសធម៌ និងទឹកចិត្តជ្រះថ្លានេះ មិនត្រឹមតែបានចូលរួមចំណែកយ៉ាងធំធេងក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនានៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ប្រពៃក្នុងការចែករំលែក និងបង្កើតនូវកុសលផលបុណ្យដ៏ថ្លៃថ្លាសម្រាប់ខ្លួនឯង និងគ្រួសារផងដែរ។

សូមបញ្ជាក់ថា ក្នុងព្រះពុទ្ធសាសនា ព្រះសង្ឃគ្រប់អង្គត្រូវគង់ចាំវស្សានៅក្នុងវត្តអារាមរៀងៗខ្លួន រយៈពេល ៣ខែ (ចាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ) ដោយមិនអនុញ្ញាតឱ្យនិមន្តទៅបិណ្ឌបាតឬនិវត្តទៅទីឆ្ងាយដោយគ្មានកិច្ចចាំបាច់ឡើយ។

នៅក្នុងអំឡុងពេលចាំវស្សានេះ ពុទ្ធសាសនិក ជន ឧបាសក ឧបាសិកា តែងតែនាំគ្នាចូលរួមធ្វើបុណ្យទាន ប្រគេនចង្ហាន់គ្រឿងឧបភោគបរិភោគ និងបរិក្ខារផ្សេងៗ ដល់ព្រះសង្ឃដើម្បីជួយសម្រួលដល់ការសិក្សារៀនសូត្រ និងការប្រតិបត្តិធម៌វិន័យ៕