* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កងរាជអាវុធហត្ថខេត្តសៀមរាប ដោះស្រាយករណីបន្ទាន់ ៣៥៦ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦ តាមរយៈលេខ ១២៩៦

28-07-2026 16:50

(សៀមរាប)៖ កងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តបេសកកម្មបម្រើ និងការពារប្រជាពលរដ្ឋយ៉ាងសកម្ម ដោយបានចុះជួយអន្តរាគមន៍ និងដោះស្រាយករណីបន្ទាន់ជូនប្រជាពលរដ្ឋសរុបចំនួន ៣៥៦ករណី ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ នេះ។ ការដោះស្រាយបញ្ហាប្រឈមនានាទាំងនេះ ត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស និងទាន់សភាពការណ៍ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដែលជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនង។

លេខទូរស័ព្ទបន្ទាន់ ១២៩៦ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរាយការណ៍អំពីហេតុការណ៍បន្ទាន់ ឬបទល្មើសគ្រប់ប្រភេទ ក៏ដូចជាប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ រាល់សេចក្តីរាយការណ៍ និងបណ្តឹងដែលទទួលបាន ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ប្រកបដោយភាពកក់ក្តៅ និងប្រសិទ្ធភាពខ្ពស់។

ក្នុងចំណោម ៣៥៦ករណី ដែលបានដោះស្រាយនោះ រួមមានករណីជាច្រើនប្រភេទដូចជា៖ ករណីហិង្សា, ករណីបែកថ្នាំអុកឡុកគ្រួសារ, ករណីក្មេងទំនើង, ករណីគ្រោះថ្នាក់ចរាចរណ៍, ករណីអគ្គិភ័យ, ករណីចាក់ធុងបាសរំខានអ្នកជិតខាង, ករណីទំនាស់អ្នកជិតខាង, ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន, ករណីលួច ឆក់ និងករណីផ្សេងៗទៀតជាច្រើន ដែលជាកង្វល់របស់ប្រជាពលរដ្ឋត្រូវការជំនួយជាចាំបាច់។

កងរាជអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បើសិនជាជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ សូមទំនាក់ទំនងមកកាន់លេខ ១២៩៦។ ក្រៅពីនេះ ប្រជាពលរដ្ឋក៏អាចទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp តាមរយៈលេខទូរស័ព្ទ ០៨៨ ៩៣ ៩៤ ៥៦៧ ឬឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថខេត្តសៀមរាប ដែលមានឈ្មោះថា Siem Reap Gendarmeries Royale Page ផងដែរ។

កងរាជអាវុធហត្ថខេត្តសៀមរាប ក៏សូមស្នើសុំកុំឱ្យមានការហៅទូរស័ព្ទរំខានក្រុមការងារ ប្រសិនបើពុំមានការចាំបាច់ជាក់ស្តែង ដើម្បីទុកពេលវេលាឱ្យក្រុមការងារបម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ៕