* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បណ្ឌិត ហ៊ឺ វីរៈ ប្រគេនទៀនវស្សា និងគ្រឿងទេយ្យទាន ដល់ព្រះសង្ឃ ៧វត្ត នៅក្នុងស្រុកកំពង់ត្រឡាច និងប្រគល់ថវិកាជួសជុលពិតាន​សាលាពុទ្ធិកបឋមសិក្សា នៅខេត្តកំពង់ឆ្នាំង

28-07-2026 16:53

(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកស្រី យី សុភា ទីប្រឹក្សាផ្ទាល់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងក្រុមការងារ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញប្រគេនទៀនវស្សា និងគ្រឿងទេយ្យទាន ដល់ព្រះសង្ឃចំនួន ៧វត្ត មកពីឃុំចំនួន ៣ រួមមាន ឃុំច្រេស ឃុំពានី និងឃុំថ្មឥដ្ឋ។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តសិរីគង្គា ស្ថិតនៅឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក ប្រាក់ វ៉ុន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំច្រេស លោក ម៉ៅ សំបុណ្យ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្មឥដ្ឋ រដ្ឋបាលស្រុកកំពង់ត្រឡាច រដ្ឋបាលឃុំច្រេស ឃុំពានី ឃុំថ្មឥដ្ឋ និងយុវជន ស.ស.យ.ក.។

ក្នុងឱកាសនោះលោកបណ្ឌិត ក៏មានមតិសំណេះសំណាល និងនាំនូវប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រគេនដល់ព្រះតេជគុណដែលនិមន្តមកទាំង ៧វត្ត និងជូនដល់លោកយាយ លោកតា ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ។

ចំពោះគ្រឿងទេយ្យទាន និងបច្ច័យដែលបានប្រគេនដល់ព្រះសង្ឃ ក្នុងវត្តៗទទួលបាន ទៀនវស្សា ១គូ អង្ករ ១០០ គីឡូក្រាម មីជាតិ ២កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ប្រេងឆា ១ដប ស្ករស ១គីឡូក្រាម ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស តែ ១កញ្ចប់ កាហ្វេ ១កញ្ចប់ ធូប ១ដុំ ទៀនតូច ១ដុំ សាដក ១ ព្រមទាំងបច្ច័យចំនួន ៤៥០,០០០រៀល។

នៅថ្ងៃនោះដែរលោកបណ្ឌិត និងក្រុមការងារ បានចុះពិនិត្យ និងប្រគល់ថវិកា ៥០០ដុល្លារអាម៉េរិក តាមការសន្យាក្នុងការជួយជួសជុលពិតាន សាលាពុទ្ធិកបឋមសិក្សាវត្តពានី ស្ថិតនៅភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច ដែលចាស់ទ្រុឌទ្រោម មានសត្វប្រចៀវរស់នៅបង្កក្លិនមិនល្អប៉ះពាល់ដល់សុខភាពសមណសិស្សកាលពីខែមុន៕