* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បន្ដនាំយកទេយ្យទាន និងទៀនព្រះវស្សា របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនសម្តេចសង្ឃ និងព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តបទុមវតីរាជវរារាម

28-07-2026 17:11

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភា និងជាអគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារ​នាំយកនូវទេយ្យទាន និងទៀនព្រះវស្សា របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកប្រគេនចំពោះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តបទុមវតីរាជវរារាម ដែលស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកស្រីបណ្ឌិត អ៊ុក ម៉ាលី និងក្រុមការងារ​ បានអញ្ជើញបូជាទៀនធូបគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យ និងវេរប្រគេននូវទេយ្យទាន និងទៀនព្រះវស្សា ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់វត្តបទុមវតីរាជវរារាម រួមមាន៖ ទៀនព្រះវស្សា ១គូ, ផ្លែឈើស្រស់ ២កន្ត្រក, ទឹកដោះគោ Ensure ១កន្ត្រក, ទឹកមាត់ត្រចៀកកាំ ១កន្ត្រក, ទឹកប្រទាលកន្ទុយក្រពើ ៣កេស, ទឹកសុទ្ធ ១០កេស, ទឹកក្រូច ១០កេស, ទឹកផ្លែឈើ ១០កេស, មៀនកំប៉ុង ២កេស, ត្រីខ ២កេស, កាកាវ ២កេស, តែ ៥គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ទឹកដោះគោខាប់ ១កេសធំ, មី ១កេសធំ, ប្រេង ១កាន, សាច់ក្រក ១កន្ត្រកធំ, ត្រីងៀត ១កន្ត្រកធំ, អង្ករ ៣តោន និងបច្ច័យ ១០លានរៀល។

ក្នុងនោះបានវេរប្រគេន សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ ប្រគេន ត្រៃចីវរ ១ និងបច្ច័យចំនួន ២លានរៀល, ប្រគេន សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ និងព្រះសង្ឃគង់អម ៥អង្គទៀត ក្នុង១អង្គៗ ប្រគេន ត្រៃចីវរ ១ និងបច្ច័យចំនួន ១លានរៀល។ ចំពោះជូនយាយជីតាជី ១០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ និងថវិកាចំនួន ១០ម៉ឺនរៀល រីឯកូនសិស្សព្រះសង្ឃ ៥០នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២ម៉ឺនរៀល។

ការចាត់តំណាងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តគល់ទទឹង គឺក្នុងឳកាសចូលព្រះវស្សា ដែលតាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។ ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀងធ្លាក់ជោគជាំ ដែលប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនផងដែរ។

ក្នុងឱកាសនោះសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន តំណាងឲ្យព្រះសង្ឃគង់នៅវត្ដបទុមវតីរាជវរារាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្ដ និងបេះដូងមនុស្សធម៌ដ៏មហាធំធេងគ្មានអ្វីអាចផ្ទឹមបានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុនសែន ដែលតែងតែផ្ដល់នូវការគិតគូរមិនរំលងនោះឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ។ ជាពិសេសសម្ដេចទាំងទ្វេ គឺតែងបានជួយផ្ដល់នូវការមេត្ដា ករុណា អាណិត ស្រលាញ់ និងជួយយកអាសារដល់ប្រជាជនកូនចៅប្រុសស្រីគ្រប់រូប ដែលជួបទុក្ខលំបាក ពិសេសជនងាយរងគ្រោះបំផុត។ សម្រាប់នៅក្នុងវិស័យព្រះពុទ្ធសាសនា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺជាពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាក្រៃលែង ក្នុងការជួយទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យរុងរឿងរីកចម្រើន ជាពិសេសជាកុលធីតា បន្តអាយុព្រះពុទ្ធសាសនាបន្តទៅទៀត ហើយជាគំរូដ៏ប្រសើរដល់ថ្នាក់ដឹកនាំ សហការី កូនចៅប្រុសស្រី ដើរតាមគន្លងគំរូដែលជាអ្នកជ្រះថ្លានឹងព្រះពុទ្ធសាសនា។

នាឱកាសដ៏វិសេសវិសាលនេះ សម្ដេចព្រះសង្ឃ និងព្រះសង្ឃ បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

កុសលផលបុណ្យដែលបានធ្វើនាពេលនេះ សម្ដេចសង្ឃ និងព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តអារាម សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ហ៊ុន កំសត់ កូនប្រុសច្បង សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក៕