* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ស្ថានទូតចិនស្នើឱ្យអាជ្ញាធរថៃ បើកការស៊ើបអង្កេតលើករណីបុគ្គលិកសន្តិសុខប្រើហិង្សាលើពលរដ្ឋចិន

28-07-2026 17:11

(បាងកក)៖ ស្ថានទូតចិនប្រចាំប្រទេសថៃបានអំពាវនាវដល់អាជ្ញាធរថៃបើកការស៊ើបអង្កេតលើករណីដែលពលរដ្ឋចិនម្នាក់រងការប្រើប្រាស់ហិង្សាជ្រុលហួសហេតុពីសំណាក់បុគ្គលិកសន្តិសុខ ខណៈចូលរួម ពិព័រណ៌សៀវភៅមួយនៅទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod។

នៅក្នុងសេចក្តីថ្លែងការណ៍មួយត្រូវបានបង្ហោះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថានទូតចិនបានគូសបញ្ជាក់ថាពលរដ្ឋចិនដែលរងហិង្សាក្នុងឧប្បត្តិហេតុខាងលើដែលបានកើតឡើងកាលពីថ្ងៃទី២៥ ខែកក្កដា បានទំនាក់ទំនងមកខាងស្ថានទូតថារូបគេត្រូវបានបណ្ដេញទាំងបង្ខំឱ្យចេញពីពិព័រណ៌សៀវភៅ។ ស្ថានទូតចិនបន្ថែមថាខ្លួនបានអានសេចក្ដីថ្លែងការណ៍របស់ក្រុមអ្នករៀបចំពិព័រណ៌សៀវភៅ ដែលបានទទួលស្គាល់ពិតជាមានការប្រើប្រាស់កម្លាំងជ្រុលហួសហេតុពិតមែន។

ហេតុការណ៍ខាងលើត្រូវបានគេជឿថាចង់សំដៅលើជម្លោះមួយនៅព្រឹត្តិការណ៍ប្រលោមលោកអន្តរជាតិ២០២៦ (International Novel Festival 2026) ជាទីដែលមានការប្រឈមមុខគ្នារវាង អ្នកចូលរួមជនជាតិចិនម្នាក់ និងបុគ្គលិកសន្តិសុខប្រចាំព្រឹត្តិការណ៍នោះ ដោយបានបង្កឱ្យមានការជជែកដេញដោលយ៉ាងផុលផុសតាមអនឡាញ និងជំរុញឱ្យអ្នករៀបចំព្រឹត្តិការណ៍ចេញមុខសុំទោស។ ស្ថានទូតចិន បានជំរុញឱ្យអាជ្ញាធរថៃពាក់ព័ន្ធបើកការស៊ើបអង្កេតមួយដើម្បីស្វែងរកការពិត និងដោះស្រាយករណីនេះឱ្យបានត្រឹមត្រូវ។

ស្ថានទូតចិនក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងផ្តល់ជំនួយកុងស៊ុលចាំបាច់នានាដល់ពលរដ្ឋចិន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិន នៅក្នុងប្រទេសថៃ៕