* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកឧត្តមសេនីយ៍ទោ ជិន វណ្ណៈ និងក្រុមគ្រួសារ ប្រគេនអំពូលភ្លើងផ្ទាំងសូឡា៣៨ដើម ដល់វត្តតុណ្ឌបព្វតារាម ខេត្តកំពង់ឆ្នាំង

28-07-2026 17:13

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ជិន វណ្ណៈ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយលោក ជិន សុផាត អតីតនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងក្រុមគ្រួសារ បាននាំយកអំពូលភ្លើងផ្ទាំងសូឡាចំនួន៣៨ដើម ទៅប្រគេនព្រះសង្ឃគង់នៅវត្តតុណ្ឌបព្វតារាម (ហៅវត្តភ្នំចំពុះ) ស្ថិតក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ការបរិច្ចាគនេះ ធ្វើឡើងក្នុងគោលបំណងបំភ្លឺផ្លូវចូលវត្តដែលមានចម្ងាយជាង១គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៥ ក៏ដូចជាបំភ្លឺជុំវិញបរិវេណវត្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលរាត្រី ព្រមទាំងបង្កើនសោភ័ណភាពទីអារាមផងដែរ។ លោកឧត្តមសេនីយ៍ទោ ជិន វណ្ណៈ បានបញ្ជាក់ថា ថវិកាសម្រាប់ជាវអំពូលសូឡាទាំងអស់នេះ គឺបានមកពីការចូលរួមរបស់ក្រុមគ្រួសារលោកទាំងក្នុង និងក្រៅប្រទេស។

ព្រះចៅអធិការវត្តតុណ្ឌបព្វតារាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសទ្ធាជ្រះថ្លារបស់លោកឧត្តមសេនីយ៍ទោ ជិន វណ្ណៈ និងក្រុមគ្រួសារ ដែលតែងតែបានចូលរួមចំណែកក្នុងការទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា។ ទង្វើដ៏ប្រពៃនេះ ត្រូវបានចាត់ទុកថាជាកុសលផលបុណ្យដ៏ធំធេង ដែលនាំមកនូវសេចក្តីសុខចម្រើនដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕