* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា

28-07-2026 17:32

(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ​ ជាមួយលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ជាកិច្ចចាប់ផ្តើម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះលោកស្រី Vivian Loss Sanmartin ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតប្រេស៊ីលទីមួយ ដែលមាននិវេសនដ្ឋានប្រចាំនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

លោកស្រី Vivian Loss Sanmartin បានថ្លែងអំណរគុណ​ចំពោះឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានលើកឡើងថា នេះគឺជាកិត្តិយសរបស់លោកស្រី ដែលត្រូវបានចាត់តាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទីមួយប្រចាំកម្ពុជា។

លោកស្រី បានគូសបញ្ជាក់បំណងចង់ស្វែងយល់អំពីប្រទេសកម្ពុជាឱ្យកាន់តែច្បាស់លាស់ថែមទៀត ដើម្បីធ្វើការរួមគ្នាពិនិត្យមើលវិស័យសក្តានុពលរបស់ប្រទេសទាំងពីរ និងចែករំលែកបទពិសោធល្អរបស់ប្រេស៊ីល ក្នុងវិស័យកសិកម្ម ការកែច្នៃអាហារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធីសុខភាពសកល កម្មវិធីជាតិជំនួយសង្គម និងអភិបាលកិច្ចឌីជីថលជាដើម។

លោកស្រីបានបង្ហាញនូវការបេជ្ញាចិត្តខ្ពស់ ក្នុងអាណត្តិការទូតរបស់លោកស្រី ដើម្បីពង្រឹងចំណងមិត្តភាព និងធ្វើពិពិធកម្មនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ពិសេសជំរុញការតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន និងធុរជននៃប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ប្រេស៊ីលក្នុងគ្រប់វេទិកា និងយន្តការពហុភាគី និងតំបន់ ខណៈដែលប្រេស៊ីលជាសមាជិកប្លុក BRICS និងបច្ចុប្បន្នជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន ដែលនឹងក្លាយជាដៃគូសន្ទនាអាស៊ាន ពេញលេញនាពេលខាងមុខ។

ទោះបីកម្ពុជា និងប្រេស៊ីលមានភូមិសាស្ត្រនៅឆ្ងាយពីគ្នាបន្តិចក្តី ក៏ប៉ុន្តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើន និងជិតស្និទ្ធ។ ជាក់ស្តែង ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយកម្ពុជាក៏បានទទួលស្វាគមន៍ទេសចរប្រេស៊ីលមកទស្សនាកម្ពុជាផងដែរ បើទោះជានៅមានចំនួនតិចតួចក្តី។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចផងដែរថា ប្រេស៊ីលជាប្រទេសធំ មានប្រជាជនច្រើន និងមានពិពិធកម្មសេដ្ឋកិច្ចកម្រិតខ្ពស់ ហើយក៏ជាប្រទេសសំខាន់មួយ ក្នុងតំបន់អាម៉េរិកឡាទីន។

ក្នុងន័យនេះ កម្ពុជា និងប្រេស៊ីលនៅមានលំហនិងសក្តានុពលជាច្រើនទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្កិការនយោបាយ បច្ចេកទេស និងគ្រប់វិស័យអាទិភាពមួយចំនួនដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ឌីជីថល ការអភិវឌ្ឍជំនាញ និងទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

ក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងទាក់ទាញទេសចរប្រេស៊ីលឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន តាមរយៈការផ្សព្វផ្សាយ និងការតភ្ជាប់ជើងហោះហើរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ។

ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តបន្តពង្រឹងភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងកម្រិតកាន់តែខ្ពស់លើគ្រប់វិស័យ។

មុននឹងបញ្ចប់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជូនពរ លោកស្រីឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយសង្កត់ធ្ងន់ថា ជោគជ័យរបស់លោកស្រី គឺជាជោគជ័យរបស់កម្ពុជា៕