* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បញ្ជាដាច់ខាតបង្ក្រាបក្មេងទំនើង បទល្មើស Online Scam និងជនអន្តោប្រវេសន៍ខុសច្បាប់

28-07-2026 17:36

(កំពង់ធំ)៖ លោក សាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចក្រោមឱវាទ ឲ្យបង្ក្រាបឲ្យខាងតែបាននូវក្រុម «ក្មេងទំនើង» ដែលបង្កការអសន្តិសុខក្នុងសង្គម បទល្មើសឆបោកតាមប្រព័ន្ធអ៊ិនធឺណិត (Online Scam) និងពង្រឹងការត្រួតពិនិត្យជនអន្តោប្រវេសន៍ខុសច្បាប់។

បទបញ្ជានេះត្រូវបានដាក់ចេញក្នុងកិច្ចប្រជុំប្រចាំខែកក្កដា កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅអគាររដ្ឋបាលស្រុកស្ទោង។

លោក សាយ គឹមឡម បានសង្កត់ធ្ងន់ថា ដើម្បីធានាសុខសុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព អាជ្ញាធរត្រូវធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋដោយផ្ទាល់។ ក្រៅពីការបង្ក្រាបបទល្មើសខាងលើ អាជ្ញាធរក៏ត្រូវយកចិត្តទុកដាក់ខ្ពស់លើការកសាង និងស្តារប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលគ្រប់រដូវកាល ដែលនឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកបានជំរុញឲ្យសហការីចូលរួមការពារធនធានធម្មជាតិ ទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃឈើ និងបទល្មើសធនធានធម្មជាតិគ្រប់រូបភាព។ លើសពីនេះ អាជ្ញាធរភូមិឃុំ និងអង្គភាពជំនាញពាក់ព័ន្ធ ត្រូវផ្តល់សេវាសាធារណៈ និងកិច្ចការមនុស្សធម៌ឲ្យបានឆាប់រហ័ស តម្លាភាព និងគ្មានការរើសអើង ពិសេសដល់គ្រួសារងាយរងគ្រោះ។

លោកក៏បានជំរុញយុទ្ធនាការទប់ស្កាត់ជំងឺគ្រុនឈាម និងយកចិត្តទុកដាក់លើអតីតយុទ្ធជន និងនិវត្តន៍ជនផងដែរ។ រាល់សកម្មភាពទាំងអស់នេះ គឺក្នុងគោលបំណងតែមួយគត់ គឺ «បម្រើរាស្ត្រដោយស្មោះត្រង់» ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕