* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កម្ពុជានិងវៀតណាមបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា

28-07-2026 17:40

(វៀតណាម)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំប្រទេសទំាងពីរ បានបញ្ជាក់ពីការបន្តពង្រឹកកិច្ចសហប្រតិបត្តុការជាមួយគ្នាឈរលើស្មារតី «ភាពជាអ្នកជិត ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង» ដើម្បីទទួលបានការអភិវឌ្ឍរួមគ្នា។

ជាកិច្ចចាប់ផ្តើម លោកប្រធានរដ្ឋ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនាឱកាសនេះ ដែលសរបញ្ជាក់ពីវប្បធម៌ដ៏ល្អ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងវៀតណាម។ លោកប្រធានរដ្ឋ បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោក ក៏បានអបអរសាទរផងដែរចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជាលើការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណជូន លោកប្រធានរដ្ឋ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបសម្តេចនាឱកាសនេះ ប្រកបដោយភាពកក់ក្តៅជាទីបំផុត។ សម្តេចបានអបអរសាទរយ៉ាងកក់ក្តៅដោយផ្ទាល់ចំពោះឯកឧត្តម ដែលត្រូវបានសមាជគណបក្សកុម្មុយនីស្តវៀតណាមលើកទី១៤ បោះឆ្នោតជ្រើសតាំងជាថ្មីម្តងទៀត ជាអគ្គលេខាធិការបក្សសម្រាប់មួយអាណត្តិទៀត (ឆ្នាំ២០២៦-២០៣១) កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ និងបានដាក់ចេញនូវចក្ខុវិស័យជាយុទ្ធសាស្ត្រ ដឹកនាំប្រទេសវៀតណាមឈានឆ្ពោះទៅក្លាយជាប្រទេសអភិវឌ្ឍន៍នាឆ្នាំ២០៤៥ ខាងមុខ។

សម្តេចមានប្រសាសន៍បន្តថា សមិទ្ធផលធំធេងជាច្រើនដែលបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាមសម្រេចបាន ក្នុងរយៈពេលចុងក្រោយនេះ ស្តែងចេញពីភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ វែងឆ្ងាយ និងការកែទម្រង់ស៊ីជម្រៅ ជាពិសេសភាពជាអ្នកដឹកនាំរបស់ឯកឧត្ដមអគ្គលេខាធិការបក្ស ដែលប្រកាន់ខ្ជាប់នូវអភិក្រមអភិបាលកិច្ចល្អ យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងកំណែទម្រង់រដ្ឋបាលជាច្រើន ដែលមិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចមានកំណើនខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យប្រទេសវៀតណាមក្លាយជាមហាអំណាចកណ្តាលមួយ ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ព្រមទាំងមានតួនាទីលេចធ្លោនៅលើឆាកតំបន់ និងអន្តរជាតិថែមទៀតផង។

សម្តេចប្រធានរដ្ឋសភា ក៏បានជម្រាបឯកឧត្តមប្រធានរដ្ឋអំពីលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេច និងឯកឧត្តម ជិន ថាញ់មិន (TRAN THANH MAN) ប្រធានរដ្ឋសភាវៀតណាម កាលពីព្រឹកមិញ ដោយនៅក្នុងនោះសម្តេចបានគូសបញ្ជាក់ពីការឯកភាពគ្នារវាងប្រធានរដ្ឋសភាប្រទេសទាំងពីរ ក្នុងការធ្វើវិសោធនកម្មលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទាំងពីរឱ្យស្របនឹងបរិបទជាក់ស្តែង ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

លោក តូ ឡឹម បានអបអរសាទរចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃប្រទេស ក៏ដូចជារដ្ឋសភានៃប្រទេសទាំងពីរ។ឯកឧត្តមបានរំលឹកដល់លទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម និងសម្តេចតេជោ ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ឯកឧត្តម និងសម្តេចតេជោ មានចក្ខុវិស័យច្បាស់លាស់នៅក្នុងការអភិវឌ្ឍប្រទេសទាំងពីរ ពិសេសការតភ្ជាប់ផ្លូវល្បឿនលឿនពីភ្នំពេញ មកកាន់ទីក្រុងហូជីមិញ និងការកសាងបន្ទាត់ព្រំដែនប្រទេសទាំងពីរជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។

លោកបានគូសបញ្ជាក់ថា កម្ពុជា និងវៀតណាម ត្រូវតែអភិវឌ្ឍរួមគ្នា។ ឯកឧត្តមបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ ក្នុងនោះមានវិស័យពាណិជ្ជកម្ម ដូចជាវៀតណាមទិញអង្ករ និងស្វាយចន្ទីពីកម្ពុជា ឬអាចបើករោងចក្រកែច្នៃនៅកម្ពុជាតែម្តង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កម្ពុជា និងវៀតណាម នៅក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។ ក្នុងនាមជារដ្ឋសមាជិកអាស៊ាន វៀតណាមមិនចង់ឃើញសហគមន៍នេះមានបញ្ហា និងអសន្តិសុខឡើយ។

សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីតួនាទីសំខាន់នៃការទូតសភា នៅក្នុងសភាពការណ៍ពិភពលោកដែលមានការប្រែប្រួល និងស្មុគស្មាញដូចជាពេលបច្ចុប្បន្ននេះ។ ការងារការទូតសភា ដើរតួនាទីយ៉ាងសកម្មក្នុងការបំពេញបន្ថែមដល់ការទូតរដ្ឋ និងការទូតបក្ស ដោយធានានូវសង្គតិភាព និងភាពបត់បែន ដើម្បីជម្នះព្យុះភ្លៀងនៃភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចតំបន់ និងសកល ដែលមានការវិវឌ្ឍប្រែប្រួល ប្រកបដោយភាពស្មុគស្មាញ មិនប្រាកដប្រជា និងហានិភ័យខ្ពស់ ដើម្បីធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិភាពសកល និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ពិភពលោក តាមរយៈវប្បធម៌សន្ទនាផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិជាមូលដ្ឋាន។

សម្តេចបានបញ្ជាក់ពីជំហររបស់កម្ពុជាថា កម្ពុជាគោរពច្បាប់អន្តរជាតិ ស្រឡាញ់សុខសន្តិភាព និងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ពហុភាគីនិយមបើកចំហ ប្រកបដោយបរិយាបន្ន និងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់មនុស្សជាតិទាំងមូល ព្រមទាំងរួមសហការគ្នាដើម្បីការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងគុណតម្លៃនៃស្ថាប័នសកល ដែលពិតជាមានសារសំខាន់ និងចាំបាច់បំផុត៕