* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តីសុខាភិបាល បន្តលើកទឹកចិត្តដល់មន្ត្រីរបស់ខ្លួន បង្កើតទម្លាប់ល្អក្នុងការងារ ជាគន្លឹះសម្រាប់ការបង្កើនគុណភាព ប្រសិទ្ធភាព និងសក្ដិ សិទ្ធិ ភាពនៃសមិទ្ធផល

28-07-2026 21:36

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ទៅកាន់ មន្ត្រី បុគ្គលិក ក្រុមគ្រូពេទ្យថា ការបង្កើតទម្លាប់ល្អក្នុងការងារ ជាគន្លឹះសម្រាប់ការបង្កើនគុណភាព ប្រសិទ្ធភាព និងសក្ដិ សិទ្ធិ ភាពនៃសមិទ្ធផល។

ការលើកឡើងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៥ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ២៩៦៧ នាក់ នាថ្ងៃអង្គារ១៤ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២៖០០នាទីរសៀល។

លើសពីនេះលោកសាស្រ្តាចារ្យ ក៏បានរំលឹក អង្គភាពបម្រើសេវាសុខាភិបាលទាំងសេវាសាធារណៈ និងឯកជនទាំងអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់លើភាពត្រឹមត្រូវ នៃការថែទាំ និងព្យាបាលឲ្យស្របទៅនឹងនិយាមស្តង់ដារជាតិ និងប្រើប្រាស់ភាពបុរេសកម្មក្នុងការត្រៀមលក្ខណឆ្លើយតបទៅនឹងស្ថានភាពរាតត្បាតនៃជំងឺគ្រុនឈាម ដែលអាចប្រែប្រួលនាពេលខាងមុខ។

ជុំវិញនឹងបញ្ហានេះលោកស្រីសាស្រ្តាចារ្យ អុឹម សិទ្ធិការ្យ ក៏បានបង្ហាញជូននូវវឌ្ឍនភាព នៃស្ថានភាពការរាតត្បាតជំងឺគ្រុនឈាម និងផែនការបន្តសម្រាប់អនុវត្ត។

នាឳកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកប្រធានបទទាក់ទងនឹងជំហ៊ាននៃការធ្វើផែនការ ដោយបកស្រាយលម្អិតពីគន្លឹះក្នុងការបង្កើតទម្លាប់ល្អ និងការរៀបចំកិច្ចសហប្រតិបត្តិការ ក្នុងក្រុមការងារ។

ក្នុងនោះមណ្ឌលសុខភាពសំរោង ក៏បានចែករំលែកនូវបទពិសោធន៍នៃការផ្តល់សេវាសុខាភិបាលដើម្បីក្លាយជាមណ្ឌលសុខភាពជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលឆ្នាំ២០២៥ ដោយបង្ហាញនូវកិច្ចខិតខំកែលម្អសេវាជាជំហ៊ានៗ មិនឈប់ឈរ ប្រើប្រាស់នវានុវត្តន៍ និងបង្កើនសាមគ្គីភាពរវាងបុគ្គលិក និងសហគមន៍។

សូមជម្រាបថាមុននឹងបញ្ចប់នូវវគ្គបណ្តុះបណ្តាលនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រិត ប្រធានមន្ទីរពេទ្យ មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន ព្រមភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមយ៉ាងសកម្ម និងការសហការរួមគ្នា៕