* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា ខេត្តស្វាយរៀង ត្រូវបានបើកសម្ពោធជាផ្លូវការ

28-07-2026 21:38

(ស្វាយរៀង)៖ សមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា ខេត្តស្វាយរៀង ត្រូវបានបើកពិធីសម្ពោធជាផ្លូវការយ៉ាងឱឡារិក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ស្នងការនគបាលខេត្ត ស្នងការកងរាជអាវុធហត្ថ ថ្នាក់ដឹកនាំសាខា និងការិយាល័យគយ និងរដ្ឋាករកម្ពុជា ប្រធានមន្ទី និងតំណាងមន្ទីជំនាញពាក់ព័ន្ធ ព្រមទាំង តំណាងតំបន់សេដ្ឋកិច្ចពិេសស តំណាងក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់អាជីវកម្ម និងពាណិជ្ជករប្រមាណជាង១០០នាក់។

លោកអភិបាលរង បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន សមាគមដែលបានបង្កើតសាខាថ្មីនៅទីនេះ ដើម្បីធ្វើការរួមគ្នាក្នុងវិស័យឯកជន និងដៃគូររបស់រដ្ឋ។ ខេត្តស្វាយរៀង មានការរីកចម្រើនជាច្រើន នាពេលប៉ុន្មានឆ្នាំកន្លងមក ដោយបានកៀរគរអ្នកវិនិយោគជាច្រើន ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិេសស រោងចក្រឧស្សាហកម្មដែលជួយឱ្យប្រជាពលរដ្ឋមានការងារធ្វើរាប់មុឺននាក់ ដើម្បីសម្រាលជីវភាពក្នុងគ្រួសារ។

ទន្ទឹមនេះដែរ លោកបានលើកឡើងអំពីសារៈសំខាន់នៃការបង្កើតសាខាថ្មីរបស់សមាគម ដោយចាត់ទុកថា ដើម្បី រួមចំណែកអភិវឌ្ឍវិស័យឡូជីស្ទុីក និងខ្សែច្រវាក់ផ្គត់ផ្គង់នៅតំបន់សេដ្ឋកិច្ចពិសេស និងតាមបន្ទាត់ព្រំដែន។

លោកបានបន្ថែមថា ខេត្តស្វាយរៀង គឺជាខេត្តដែលមានសក្តានុពលខ្លាំងលើវិស័យឧស្សាហកម្ម កាត់ដេរ និងជាច្រករបៀងសេដ្ឋកិច្ចដ៏មានសារៈសំខាន់តភ្ជាប់ទៅកាន់ប្រទេសវៀតណាម ដែលទាមទារឱ្យមានប្រព័ន្ធដឹកជញ្ជូនទូលំទូលាយ ជាពិសេសផ្លូវដែលប្រើប្រាស់នាពេលបច្ចុប្បន្នមានការកកស្ទៈ ដែលរដ្ឋាភិបាលកំពុងគិតគូរ នឹងធ្វើការពង្រីកបន្ថែមទៀត រួមទាំងការតភ្ជាប់ផ្លូវល្បឿនលឿនពីប្រទេសវៀតណាមភ្ជាប់ផ្លូវល្បឿនលឿនរបស់កម្ពុជាផងដែរ។

ក្នុងនោះ ថ្នាក់ដឹកនាំសមាគមបានលើកឡើងអំពីសាវតានៃការបង្កើតសមាគម សកម្មភាពទំនាក់ទំនងជាតិ និងអន្តរជាតិ កិច្ចចុះអនុស្សរណៈជាដៃគូ ជាស្ថាប័នរដ្ឋ និងវិស័យឯកជន អង្គការ សមាគមជាតិ និងអន្តរជាតិ រួមទាំងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាស្របគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ពិធីសម្ពោធបានប្រព្រឹត្តិទៅក្នុងបរិយាកាសរីករាយ សហការ និងការផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុលរវាងអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន ឡូជីស្ទីក ភ្នាក់ជើងសា និងបណ្តាក្រុមហ៊ុនផ្សេងៗ ព្រមទាំងបានបញ្ចប់ទៅដោយភាពជោគជ័យយ៉ាងត្រចះត្រចង់៕