* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាហ្សង់ទីន ប្រកួតនឹងអេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 អ្នកខ្លះថា អាហ្សង់ទីន ប្រកួតជាមួយ Barcelona ទៅវិញ, តើពិតទេ?

29-07-2026 08:33

(បរទេស)៖ ម្ចាស់ការពារតំណែងជើងឯក អាហ្សង់ទីន បានរងបរាជ័យ ០-១ ក្នុងម៉ោងថែម ក្រោមស្នាដៃរបស់អេស្ប៉ាញ របូតពាន World Cup 2026 កាលពីថ្ងៃទី២០ ខែកក្កដាកន្លងទៅថ្មីៗនេះ ស្របពេលអ្នកខ្លះបានមើលឃើញថា ក្រុមមកពីតំបន់អាមេរិកឡាទីន ពពកសមួយនេះ លេងទល់នឹងក្លិប FC Barcelona ទៅវិញ។

ទោះជាយ៉ាងណា ការប្រៀបធៀបនេះក៏មិនជាខុសទាស់អ្វីដែរ ព្រោះថា ១១នាក់លើទីលាន មានកីឡាករមកពីក្លិបអ្នកមានបុណ្យដល់ទៅ ៦នាក់ទៅហើយនោះ ហើយ Ferran Torres ដែលរកបានគ្រាប់ជ័យជម្នះក្នុងម៉ោងថែម ១៥នាទី ២ដងនោះ ក៏ត្រូវបានគ្រូបង្វឹក លោក Luis da la Fuente ជ្រើសរើសចេញពីក្រុមជើងឯកលីគ La Liga 2025-26 ដែរ។

យ៉ាងណាក៏ដោយ វាគ្រាន់តែជាការប្រៀបធៀបបែបលេងសើចនោះទេ ស្របពេលក្របខណ្ឌជម្រើសជាតិ និងក្លិប មិនអាចប្រឈមមុខដាក់គ្នាបានឡើយ។

Yamal, Curbasi, Olmo និងសមាជិកប្តូរចូលរួមមាន Pedri, Garcia និង Torres សុទ្ធសឹងកីឡាករចេញពីក្លិប Barcelona។ វាហាក់ដូចជាគាប់ជួនខ្លាំងពេក នៅពេល Iniesta ដែលរកបានគ្រាប់ជ័យជម្នះ ១-០ ទៅលើហូឡង់កាលអេស្ប៉ាញឈ្នះ World Cup លើកដំបូងក្នុងឆ្នាំ២០១០ ក៏ជ្រើសរើសចេញពីក្លិបក្នុងស្រុកនេះដែរ និងស្ថិតក្នុងម៉ោងថែម ១៥នាទី ២ដងថែមទៀត។

ចំណែកឯពពកសអាហ្សង់ទីនវិញ បានចាញ់ផ្តាច់ព្រ័ត្រដល់ទៅ ២លើក ក្នុងចំណោម World Cup ៤សម័យកាលចុង ក្រោយ ពោលគឺចាញ់អាល្លឺម៉ង់ ១-០ ក្នុងម៉ោងថែមនេះដែរកាលផ្តាច់ព្រ័ត្រឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល ហើយក៏ត្រូវបានគេប្រដូចថា លេងទល់នឹងក្លិប Bayern Munich ដែរ ព្រោះ ១១នាក់ក្នុងទីលាននៃក្រុមឥន្រ្ទីដែក មានកីឡាករ ៨នាក់ទៅហើយមកពីក្លិប Bayern។

ទស្សនៈយល់ឃើញ៖ ការជ្រើសរើសកីឡាករចេញពីក្លិបតែមួយ អាចជាយុទ្ធសាស្រ្តគ្រូបង្វឹក ព្រោះពួកគេមានភាពងាយស្រួល និងបត់បែនលើទីលាន ក៏ព្រោះតែយល់ចិត្តគ្នាស្រាប់មកពីក្នុងក្លិប៕