* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសជំហរថា កម្ពុជាមិនមានការបង្រួមក្រសួងស្ថាប័ននោះទេ ហើយអំពាវនាវឱ្យឈប់ជជែករឿងរំលាយក្រសួងតទៅទៀត (Video inside)

29-07-2026 10:25

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសជំហរថ្មីថា កម្ពុជាមិនមានការបង្រួមក្រសួងស្ថាប័ននោះទេ ហើយសម្តេចបានអំពាវនាវឱ្យឈប់ជជែករឿងរំលាយក្រសួងតទៅទៀត។

ការបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីមានការជជែកដេញដោលជាបន្តបន្ទាប់ ក្នុងរង្វង់បណ្ឌិតបញ្ញវន្ត និងអ្នកប្រើប្រាស់បណ្តាញសង្គមថា កម្ពុជានឹងមានការបង្រួមក្រសួងស្ថាប័ន ដែលមានមុខងារជាន់គ្នា នៅថ្ងៃខាងមុខ។

សម្តេចនាយករដ្ឋមន្រ្តី បានចាត់ទុកថា ការបំផុសបំផុលអំពីការបង្រួមក្រសួងស្ថាប័ន បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់មន្ត្រីរាជការ ហើយក៏ជាព័ត៌មានមិនពិតផងដែរ​ ដែលសម្តេចត្រូវយកឱកាសនេះបញ្ជាក់ឱ្យច្បាស់។

សម្តេចបញ្ជាក់ដូច្នេះថា «អត់មានទេ ! សូមឱ្យមានភាពនឹងន៎ គោលនយោបាយកែទម្រង់ យើងបានដាក់ចេញហើយ ហើយគ្មាននរណាកែទម្រង់១ថ្ងៃ តាមការនឹកឃើញនោះទេ ខ្ញុំដឹងថា នៅវៀតណាម មុននឹងកែទម្រង់នេះ គាត់សិក្សា យូរដែរហើយ ក្នុងការកែទម្រួលពីលើដល់ក្រោម ដូចជាកាត់ថ្នាក់ស្រុកមួយចោលទៀត»។

សម្តេចបានពន្យល់បន្ថែមថា ការកែទម្រង់ត្រូវការសិក្សាអំពីផលប៉ះពាល់។ ប្រទេសផ្សេងៗដែលកែទម្រង់នេះក៏ដូចគ្នា ចំណែកកម្ពុជាគឺយើងត្រូវការពង្រឹងក្រសួងស្ថាប័ន។ សម្តេចបញ្ជាក់បន្ថែមថា ការលើកយោបល់សម្តេចទទួលយក ប៉ុន្តែរបៀបធ្វើការងារក្នុងប្រទេសនីមួួយៗគឺមិនដូចគ្នាទេ។ សម្តេចបានលើកឡើងថា នៅប្រទេសមួយចំនួន ក្រសួងពាណិជ្ជកម្ម នៅជាមួយក្រសួងការបរទេសមានអូស្រ្តាលីជាដើម ដោយសារតែគោលនយោបាយដើរជាមួយគ្នា។ ចំណែកប្រទេសខ្លះទៀត ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បែរជានៅជាមួយគ្នាទៅវិញ។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា រឿងមិនពិតនេះបើយើងមិនបកស្រាយទាន់ពេលទេ គឺនឹងធ្វើឱ្យមានការជ្រួលច្របល់។ សម្តេចបានអំពាវនាវឱ្យឈប់ជជែកអំពីការបង្រួមក្រសួង ដែលពេលនេះកម្ពុជាប្រកាន់យកនូវការពង្រឹងក្រសួងស្ថាប័នតែប៉ុណ្ណោះ៕