* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងបរិស្ថានប្រកាសពីគុណភាពខ្យល់ «ល្អណាស់» ទូទាំងប្រទេសកម្ពុជា

29-07-2026 10:52

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបង្ហាញពីកម្រិតគុណភាពខ្យល់ «ល្អណាស់» ទូទាំងប្រទេស។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការតាមដាន និងវាយតម្លៃគុណភាពខ្យល់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។

យោងតាមសេចក្តីជូនដំណឹង គិតចាប់ពីម៉ោង ៧ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤.១៣ µg/m3 ដែលទាបជាងស្តង់ដារកំណត់ ៥០ µg/m3 យ៉ាងច្រើន។ លទ្ធផលនេះបានបង្ហាញថា សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) ស្ថិតក្នុងកម្រិត «ល្អណាស់» ដែលជាកម្រិតខ្ពស់បំផុតនៃគុណភាពខ្យល់បរិសុទ្ធ។

ខេត្ត-រាជធានីទាំងអស់នៅក្នុងប្រទេសកម្ពុជាសុទ្ធតែមានគុណភាពខ្យល់ល្អណាស់ ដែលរួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និងខេត្តស្ទឹងត្រែង។

ស្ថានភាពនេះឆ្លុះបញ្ចាំងពីបរិយាកាសល្អប្រសើរសម្រាប់សុខភាពសាធារណៈ និងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្រសួងបរិស្ថានបន្តជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន ដើម្បីរក្សាបាននូវគុណភាពខ្យល់ល្អនេះជាបន្តបន្ទាប់៕