* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ និក្ខេបបទអនុបណ្ឌិតរបស់ខ្ញុំ គឺនិយាយពីការកែទម្រង់ដីធ្លីនៅកម្ពុជា (Video inside)

29-07-2026 10:58

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា និក្ខេបបទថ្នាក់អនុបណ្ឌិតរបស់សម្តេច គឺសរសេរពីការធ្វើកំណែទម្រង់ដីធ្លីនៅកម្ពុជា។ ការធ្វើកំណែទម្រង់ដីធ្លីនៅកម្ពុជា មិនអាចផ្អែកតែលើទីផ្សារទាំងស្រុងនោះទេ។

ថ្លែងក្នុងឱកាសអញ្ជើញប្រគល់បណ្ណដីធ្លី​ជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី បានឲ្យដឹងថា ដរាបណាកម្មសិទ្ធិមិនច្បាស់លាស់ ទំនាស់នៅតែមាន ទំនុកទុកចិត្តពីអ្វីដែលមាននៅក្នុងដៃក៏មិនអាចមាន ហើយបើចង់លក់ដូរក៏ពិបាកដែរ។ នៅកម្ពុជា ការវាស់វែង ការចុះបញ្ជី និងការចែកបណ្ណ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧។

គិតមកដល់បច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការវាស់វែងដីសរុបបាន​ចំនួន ១៣,៩៥៦,៤៧៩ក្បាល​ដី ស្មើនឹង ១០៣ភាគរយ នៃក្បាលដីប៉ាន់ស្មាន, ​ចេញបណ្ណបន្ថែម ២លាន ៦សែនបណ្ណ សរុប​ចំនួន ៩,៦៤១,៨៥៧បណ្ណ ស្មើនឹង ៨៦%នៃក្បាលដីសរុប និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨,៧៦៥,៤១៩បណ្ណ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងចែកប័ណ្ណដីធ្លី កំណែទម្រង់ដីធ្លី សម្រាប់ខ្ញុំផ្ទាល់តែម្តង ព្រោះកាលខ្ញុំសិក្សា ខ្ញុំធ្វើពីអាហ្នឹង។ និក្ខេបបទអនុបណ្ឌិតរបស់ខ្ញុំ គឺនិយាយពីការកែទម្រង់ដីធ្លីនៅកម្ពុជា។ ការបែកចែងដីធ្លីនៅកម្ពុជា កាលនោះខ្ញុំសរសេរ «ការបែងចែកដីធ្លីនៅកម្ពុជា បើពឹងផ្អែកលើទីផ្សារទាំងស្រុង គឺនឹងមិននាំទៅឲ្យមានប្រសិទ្ធភាព និងសមធម៌ទេ» ព្រោះយើងនៅខ្វះប័ណ្ណព័ត៌មានច្រើន ខ្វះកម្មសិទ្ធិដីធ្លី ទីផ្សារដើរទាល់តែប្រព័ន្ធទាំងអស់ អ្នកទិញអ្នកលក់ត្រូវគ្នា»។

«អីចឹង បានជានិក្ខេបបទខ្ញុំថា រដ្ឋត្រូវអន្តរាគមន៍នូវរឿងណាមួយ មិនឲ្យងាប់ទីផ្សារទេ។ ប៉ុន្តែគាំទ្រទីផ្សារ និងជួយនៅក្នុងការបែងចែកដីធ្លី តាមរយៈការជួយដូចយើងធ្វើរាល់ថ្ងៃនេះ ចេញច្បាប់ គ្រប់គ្រងភូមិបាល ឲ្យបានច្បាស់លាស់ គ្រប់គ្រងកុំឲ្យមានទំនាស់ ជួយ ជួយវាស់វែងចេញប័ណ្ណឲ្យ ដើម្បីឲ្យទីផ្សារវាដើរ ដើម្បីធានានូវសមធម៌»។ នេះបើតាមប្រសាសន៍សម្តេចមហាបវរធិបតី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា សៀវភៅដែលមានចំណងជើងថា «អាថ៌កំបាំងនៃមូលធន» ជាសៀវភៅមួយក្បាលទាញចំណាប់អារម្មណ៍ ព្រោះសៀវភៅនេះបានសរសេរពីការកំណត់កម្មសិទ្ធិអចលនទ្រព្យរបស់ប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ការវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ជួយឱ្យការគ្រប់គ្រងដីធ្លីមានភាពច្បាស់លាស់ ជួយប្រជាពលរដ្ឋ និងសង្គម ដោយកាត់បន្ថយ និងឈានទៅលុបបំបាត់ការខាតបង់ថវិកាដោយសារភាពមិនច្បាស់លាស់ ប្រគល់សិទ្ធិឱ្យប្រជាពលរដ្ឋធ្វើជាមូលដ្ឋានអភិវឌ្ឍន៍ខ្លួន ជំរុញសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

សូមជម្រាបថា សម្តេចមហាបវរធិបតី បានបញ្ចប់ថ្នាក់អនុបណ្ឌិត ដោយសរសេរនិក្ខេបបទមានចំណងជើងថា «តើកំណែទម្រង់ដីធ្លីដោយមានការជួយជ្រោមជ្រែងពីទីផ្សារ ជាជម្រើសសមស្របសម្រាប់កម្ពុជានៅពេលបច្ចុប្បន្ននេះដែរឬទេ? "Is Market-Assisted Land Reform an Appropriate Choice for Cambodia at the Present Time?" ជំនាញសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York ក្នុងឆ្នាំ២០០២។ សម្តេចក៏បានបញ្ចប់បណ្ឌិតផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Bristol ឆ្នាំ២០០៩ ជាមួយនឹងនិក្ខេបបទដែលមានចំណងជើងថា «តើអ្វីកំណត់ការចែកចាយទំហំក្រុមហ៊ុន និងសមាហរណកម្មរចនាសម្ព័ន្ធ? ការសិក្សាឆ្លងប្រទេស "What Determines the Firm Size Distribution and Structural Integration? A Cross-Country Study”»៕