* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ហើយនៅតែមិនយកពន្ធលើដីស្រែចម្ការរបស់កសិករ (Video inside)

29-07-2026 11:25

(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ហើយនៅតែមិនយកពន្ធលើដីស្រែចម្ការរបស់កសិករ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញប្រគល់បណ្ណដីធ្លី​ជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី បានលើកឡើងពីបញ្ហាមួយចំនួនដែលអាចកើតមានក្នុងការវាស់វែងដី ការចុះបញ្ជី និងការចែកបណ្ណ តួយ៉ាងដូចជាការកកស្ទះ ឬការយឺតយ៉ាវណាមួយក្នុងការផ្ដល់បណ្ណកម្មសិទ្ធិជាដើម។ ទោះបីជាយ៉ាងណា សម្ដេច ស្នើដល់ម្ចាស់កម្មសិទ្ធិទាំងអស់មានការយោគយល់ចំពោះបញ្ហានេះ ដ្បិតថាមន្ត្រីគ្រប់លំដាប់ថ្នាក់បានខិតខំយ៉ាងសកម្មក្នុងការទប់ស្កាត់វិវាទដីធ្លី តាមរយៈការវាស់វែង និងចេញបណ្ណកម្មសិទ្ធិនេះ។

សម្ដេច បានមានប្រសាសន៍ ប្រសិនជារាជរដ្ឋាភិបាល ឬមន្ត្រីគ្មានឆន្ទៈក្នុងការបំពេញការងារ នោះមិនអាចសម្រេចបានលទ្ធផលវាស់វែងបានជិត ១៤លានក្បាលដីនោះទេ ដែលរំពឹងថានឹងបញ្ចប់ការចែកបណ្ណនៅចុងឆ្នាំ២០២៧ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនឹងនេះ សម្ដេច បានមានប្រសាសន៍ពីការលើកឡើងមួយចំនួន ដែលធ្លាប់ប៉ាន់ស្មាន់ថា សង្គ្រាមព្រំដែនកម្ពុជា-ថៃ នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាដួលរលំ ហើយគ្រួសារត្រកូលហ៊ុន នឹងរបូតអំណាច។ សម្ដេច បញ្ជាក់ដូច្នេះថា៖ «កុំថាឡើយគណបក្សប្រជាជន ឬកម្ពុជាបែកបាក់ អត់មានទេ! រឿងជាតិនិយមនេះ ធ្វើឱ្យកម្ពុជាកាន់តែរឹងមាំនៅក្រោមរដ្ឋាភិបាលដែលដឹកនាំរបស់គណបក្សប្រជាជន ព្រោះយើងគិតពីផលប្រយោជន៍ជាតិរបស់យើង»។

សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ដរាបណារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជននៅតែបន្ត យើងប្ដេជ្ញាចិត្តក្នុងការវាស់វែងដីឱ្យបានរួច​រាល់ជូនបងប្អូនប្រជាពលរដ្ឋ ហើយចំពោះដីកសិកម្មរបស់កសិករគឺនៅតែបន្តមិនយកពន្ធដដែល»៕