* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយមធ្វើទស្សនកិច្ចនៅវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ ក្នុងទីក្រុងហែលស៊ិនគី

29-07-2026 12:04

(ហ្វាំងឡង់)៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វាំងឡង់ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ ក្នុងទីក្រុងហែលស៊ិនគី។

លោករដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Harri Pietarila នាយកសេវាកម្មបច្ចេកទេស និងក្រុមការងារនៃវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ ដើម្បីស្វែងយល់ពីបទពិសោធន៍របស់ប្រទេសហ្វាំងឡង់ក្នុងវិស័យវិទ្យាសាស្ត្រឧតុនិយម ការព្យាករប្រតិបត្តិការ ការច្នៃប្រឌិតឌីជីថល និងការអភិវឌ្ឍស្ថាប័ន។ ជាពិសេសស្វែងយល់ពីរបៀបដែលវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងសេវាកម្មប្រតិបត្តិការ ដើម្បីផ្តល់ព័ត៌មានអាកាសធាតុដែលត្រឹមត្រូវ និងអាចទុកចិត្តបាន ដើម្បីគាំទ្រដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាល និងសុវត្ថិភាពសាធារណៈ។

ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រី បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកជាតិ ដែលនឹងរួមបញ្ចូលទិន្នន័យរ៉ាដា ជលសាស្ត្រ ផ្កាយរណប និងការសង្កេតលើដី ដើម្បីធ្វើឱ្យប្រសើរឡើងនូវការព្យាករ ការព្រមានទុកជាមុន និងការធ្វើសេចក្ដីសម្រេចចិត្ត ព្រមទាំងការធ្វើទំនើបកម្មសេវាឧតុនិយម និងជលសាស្ត្ររបស់ខ្លួន ដើម្បីពង្រឹងការព្យាករអាកាសធាតុ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការគ្រប់គ្រងធនធានទឹក និងភាពធន់នៃអាកាសធាតុ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី ជឿជាក់ថា វិទ្យាស្ថានឧតុនិយមហ្វាំងឡង់អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍឧតុនិយមរយៈពេលវែង និងការពង្រឹងសមត្ថភាពបច្ចេកទេសរបស់កម្ពុជា ហើយកិច្ចពិភាក្សានាពេលនេះជាឱកាសមួយដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ រៀនសូត្រពីជំនាញបច្ចេកទេស និងស្វែងយល់ពីវិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងស្ថាប័នទាំងពីរ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាការចាប់ផ្តើមនៃភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ និងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕