* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សមាជិកក្លិបអ្នកកាសែតកម្ពុជា ទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត

29-07-2026 12:09

(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់រដ្ឋមន្ត្រី ជា វ៉ាន់ដេត កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានណែនាំឱ្យរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា។

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សហការជាមួយ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី បញ្ញាសិប្បនិម្មិត និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា ជូនសមាជិកក្លិបអ្នកការសែតកម្ពុជា ប្រមាណ១៤៣នាក់ មកពី ៨២ស្ថាប័នសារព័ត៌មាន ក្រោមអធិបតីភាព លោក ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាគ្រូឧទ្ទេស នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យសមាជិកក្លិបអ្នកកាសែតកម្ពុជា បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្រិតសម្រាំងឡើង ដោយផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងារ រួមមានសមត្ថភាពក្នុងការបង្កើតមាតិកា ការសរសេរអត្ថបទព័ត៌មាន កែសម្រួលខ្លឹមសារ បង្កើតរូបភាព សម្លេង និងវីដេអូខ្លី ដែលជួយឱ្យការផលិតមាតិកាព័ត៌មានកាន់តែសម្បូរបែបនិងឆាប់រហ័ស ព្រមទាំងចេះប្រើប្រាស់ (AI) ដើម្បីស្វែងរកទិន្នន័យ វិភាគទិន្នន័យ និងប្រើឧបករណ៍បច្ចេកវិទ្យា ដើម្បីសម្គាល់ព័ត៌មានក្លែងក្លាយ ឬរូបភាព/វីដេអូក្លែងបន្លំ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសវិស័យសារព័ត៌មានឌីជីថល។

លោករដ្ឋលេខាធិការ បន្ថែមថាចំណេះដឹង និងជំនាញដែលសិក្ខាកាមទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាទុនដ៏មានតម្លៃ និងអាចយកទៅអនុវត្តផ្ទាល់នៅតាមស្ថាប័នរៀងៗខ្លួន ដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពការងារ ព្រមទាំងរួមចំណែកធ្វើឱ្យដំណើរបរិវត្តកម្មឌីជីថល។

ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បន្តពង្រឹងនិងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្លិបអ្នកកាសែតកម្ពុជា និងបណ្តាស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាល ជំនាញឌីជីថលថ្មីៗ និងកម្រិតខ្ពស់ជាបន្តបន្ទាប់ ដើម្បីធានាថា អ្នកសារព័ត៌មានឌីជីថលរបស់យើងមានចំណេះដឹងនិងសមត្ថភាពជំនាញគ្រប់គ្រាន់៕