* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ខ្នងផ្សារ ក្លាយជាគោលដៅទេសចរណ៍លំហែបៃតង ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិកាន់តែច្រើន

29-07-2026 13:25

(កំពង់ស្ពឺ)៖ តំបន់ខ្នងផ្សារ ក្នុងខេត្តកំពង់ស្ពឺ កំពុងក្លាយជាគោលដៅទេសចរណ៍លំហែបៃតងដ៏មានសក្តានុពល ដោយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន បន្ទាប់ពីមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍។

លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានលើកឡើងថា តំបន់ខ្នងផ្សារ ពីមុនជាសហគមន៍ការពារធនធានធម្មជាតិ ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ១១១ គ្រួសារ។ បច្ចុប្បន្ន តំបន់នេះត្រូវបានអភិវឌ្ឍទៅជាតំបន់ទេសចរណ៍លំហែបៃតង ដែលមានការរៀបចំកន្លែងផ្តល់ព័ត៌មាន បន្ទប់ទឹក ចំណតយានយន្ត ផ្សារ និងផ្លូវធ្វើដំណើរ ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរ។

លោក ច័ន្ទថេត ថានរៈ បានបញ្ជាក់ថា ក្រោយការអភិវឌ្ឍដែលបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន ចំនួនភ្ញៀវទេសចរបានកើនឡើងគួរឱ្យកត់សម្គាល់។ ជាពិសេសនៅរដូវប្រាំង និងរដូវវស្សា ឬដែលគេស្គាល់ថា «រដូវបៃតង» មានភ្ញៀវមកទស្សនា និងសម្រាកលំហែកាយកាន់តែច្រើន។

បើតាមប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបន្ដថា តំបន់ខ្នងផ្សារមិនត្រឹមតែសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ និងសត្វស្លាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទេសភាពស្រស់ស្អាត ដែលទាក់ទាញអ្នកទេសចរឱ្យមកទស្សនាថ្ងៃរះ និងថ្ងៃលិច ព្រមទាំងបោះតង់ស្នាក់នៅកណ្តាលធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅក្នុងរដូវវស្សា ភ្ញៀវទេសចរ ក៏អាចទស្សនាទឹកជ្រោះដែលមានទឹកហូរយ៉ាងស្រស់ស្អាតផងដែរ។

លោកបានបន្ថែមថា ខេត្តកំពង់ស្ពឺមានផ្ទៃដីសរុបប្រមាណ ៧០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីតំបន់ការពារធនធានធម្មជាតិមានប្រមាណ ២០ម៉ឺនហិកតា ស្មើនឹងប្រមាណ ២៨ភាគរយ នៃផ្ទៃដីសរុបរបស់ខេត្ត។ តំបន់ការពារទាំងនេះ រួមមានឧទ្យានជាតិចំនួន៣ គឺ ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈគីរីរម្យ ឧទ្យានជាតិភ្នំបូកគោ និងឧទ្យានជាតិជួរភ្នំក្រវាញ ព្រមទាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

បន្ថែមពីនេះ លោក ច័ន្ទថេត ថានរៈ បានរំពឹងថា ការអភិវឌ្ឍតំបន់ខ្នងផ្សារ នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍បែបធម្មជាតិ បង្កើតចំណូលដល់សហគមន៍មូលដ្ឋាន និងជំរុញការអភិរក្សធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព៕