* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម នឹងលើកកម្ពស់ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

29-07-2026 13:49

(ភ្នំពេញ)៖ លោកស្រី យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត «គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិចក្នុងវិស័យកសិកម្ម» រវាងក្រសួងកសិកម្ម និងអង្គការយូហាន់នីធឺអន្តរជាតិ (Johanniter International Assistance)។

កិច្ចប្រជុំដែលរៀបចំធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម មានការអញ្ជើញចូលរួមពីតំណាងអង្គភាពជំនាញក្រោមឱវាទក្រសួង ព្រមទាំងតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។

គោលបំណងនៃគម្រោងធ្វើឡើង ក្នុងគោលដៅលើកកម្ពស់ភាពធន់ និងនិរន្តរភាពជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង តាមរយៈការជំរុញកសិកម្មឆ្លាតវៃ៖ នាំយកបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មីៗមកអនុវត្តក្នុងវិស័យកសិកម្ម និងការអនុវត្តប្រកបដោយនិរន្តរភាពបរិស្ថាន។

ក្នុងឱកាសនោះ លោកស្រី បានគូសបញ្ជាក់យ៉ាងច្បាស់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ រវាងអង្គការដៃគូអភិវឌ្ឍន៍ ជាមួយមន្ទីរកសិកម្មនៅខេត្តគោលដៅ។

ជាមួយគ្នានេះ លោកស្រី បានផ្តល់អនុសាសន៍ឱ្យក្រុមការងារបច្ចេកទេស ពិនិត្យខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ដើម្បីធានាឱ្យស្របទៅតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕