* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលកំពែងក្រុងអង្គរធំ ប្រវែង១៥ម៉ែត្រ នៅដំណាច់ឆ្នាំ២០២៦នេះ

29-07-2026 14:02

(សៀមរាប)៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល៦ខែ ដើម្បីថែទាំ ជួសជុល និងពង្រឹងកំពែងថ្មបាយក្រៀម នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ របស់ក្រុងអង្គរធំ ឱ្យរួចផុតពីការបាក់បែកហើយរឹងមាំឡើងវិញ។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងថែទាំ ជួសជុល និងពង្រឹងគ្រឹះកំពែងក្រុងអង្គរធំ និងជណ្តើរខាងក្នុងដែលមានតួនាទីជួយទប់ជញ្ជាំងនិងខ្លោងទ្វារ នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ ប្រវែង ១៥ម៉ែត្រ បានចាប់ផ្តើមតាំងពីដើមខែមេសា ឆ្នាំ២០២៦។
ការអនុវត្តគម្រោងជួសជុលរយៈពេល២ខែកន្លះមកនេះ លទ្ធផល គឺសម្រេចបានប្រមាណជាង ៤៥% ដោយក្នុងនោះ មានដូចជា ការពង្រឹងគ្រឹះ រៀបជញ្ជាំងបានប្រវែង ៦ម៉ែត្រ រីឯកាំជណ្តើរ រៀបបានប្រហែល ១៥ម៉ែត្រ។

ដោយឡែក ការងារដែលនៅសេសសល់ ដូចជា នៅតាមក្បាលជញ្ជាំងកំពែងផ្នែកខាងលិចប្រវែងជិត ១០ម៉ែត្រ និងផ្នែកខាងលើប្រហែល ៣រួតទៀត នឹងត្រូវដាប់ឆ្លាក់ធ្វើជាខ្សែក្បាច់ ទៅតាមលំនាំដើម បង្ហាប់ដីផ្នែកខាងលើ ដោយប្រើកម្ទេចថ្មបាយក្រៀម និងធ្វើឱ្យមានផ្លូវទឹកហូរ។ នៅតាមផ្នែកកាំជណ្តើរ នឹងធ្វើការចាក់ដីបំពេញ ដើម្បីជួយទប់ជញ្ជាំងកុំឱ្យទ្រេត។ គម្រោងជួសជុលនេះ គ្រោងនឹងបញ្ចប់ នៅដំណាច់ឆ្នាំ២០២៦ខាងមុខ។

លោក សុខនី បានឱ្យដឹងទៀតថា ការជួសជុល គឺអនុវត្តទៅតាមបច្ចេកទេសពីបុរាណ ដោយធ្វើការរើថ្មពីលើចុះក្រោម ម្តងមួយរួតៗ រួចហើយធ្វើការជួសជុលពង្រឹងទាំងផ្នែកខាងក្នុង និងខាងក្រៅ។ កំពែងទៀតសោត គឺរៀបជញ្ជាំងទាំងខាងក្នុង និងខាងក្រៅ ដោយខាងក្នុង សង់ពីថ្មភក់ត្រូវចាក់ដីបំពេញប្រហែល ១៥ម៉ែត្រ ឯផ្នែកខាងក្រៅជាថ្មបាយក្រៀម ។

ស្ថានភាពកំពែងក្រុងអង្គរធំប្រវែង ១៥ម៉ែត្រ នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ បានរងការខូចខាតជាយូរមកហើយ ដោយសារអាយុកាលនៃថ្ម និងកត្តាធម្មជាតិ ដែលអាចបង្កឱ្យមានហានិភ័យមួយចំនួន ដូចជា ជញ្ជាំងថ្មបាយក្រៀមបានហែកចេញពីគ្នា និងថ្មមួយចំនួនបានរលុះធ្លាក់។

ចំពោះរចនាសម្ព័ន្ធស្លាបខ្លោងទ្វារ នៅទិសខាងលិចវិញ ក៏មានការខូចខាតច្រើនដែរ ដោយសារ ការទ្រេត ការបាត់ផ្នែកដំបូល ហើយថ្មដែលនៅសល់តិចតួចមានដូចជា ថ្មរូបទេពខ្លះៗ និងថ្មខឿននៃខ្លោងទ្វារ។ រីឯកាំជណ្តើរ ក៏ទទួលរងបញ្ហាទឹកហូរច្រោះ ធ្វើឱ្យជញ្ជាំងផ្នែកខាងក្នុងហែកក្រៀកពីគ្នា ធ្វើឱ្យបាត់ស្លាកស្នាមរូបរាងដើមរបស់កាំជណ្តើរ ព្រមទាំងថ្មភក់មួយចំនួនបានធ្លាក់ចុះពីទីតាំងជាដើម៕