* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងការងារ ចែករំលែកបទពិសោធពីការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូនៃប្រទេសទីម័រឡេស្តេ

29-07-2026 14:54

(ភ្នំពេញ)៖ លោកស្រី ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សា និងចែករំលែកបទពិសោធការងារ ជាមួយប្រតិភូនៃកម្មវិធីភាពជាអ្នកដឹកនាំអាស៊ានសម្រាប់យុវជន និងអនាគតអ្នកដឹកនាំ (Futuru Líder ba ASEAN-FLBA) របស់ទីម័រឡេស្តេ ដឹកនាំដោយលោក Avelino Fernandes Ximenes Pereira លេខាទី១ នៃស្ថានទូតទីម័រឡេស្តេប្រចាំកម្ពុជា នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ លោកស្រី ហ៊ឹម សុធារ័ត្ន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូនៃកម្មវិធី FLBA របស់ទីម័រឡេស្តេ និងបានលើកឡើងពីសារៈសំខាន់នៃជំនួបនាពេលនេះថា ជាឱកាសដ៏មានតម្លៃសម្រាប់ផ្លាស់ប្តូរបទពិសោធក្នុងការអភិវឌ្ឍកម្លាំងពលកម្ម និងជំនាញ ការអភិវឌ្ឍគោលនយោបាយការងារ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងផែនការអភិវឌ្ឍន៍សំខាន់ៗ ព្រមទាំងពង្រឹងបន្ថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេ។

លោកស្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសសម្រាប់យុវជន ដោយបាននិងកំពុងបន្តពង្រឹងប្រព័ន្ធ TVET របស់ខ្លួនតាមរយៈផែនការយុទ្ធសាស្ត្រជាតិ កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ការវិនិយោគលើបច្ចេកវិទ្យាទំនើប ការបណ្តុះបណ្តាលជាក់ស្តែង និងសេវាកម្មព័ត៌មានទីផ្សារការងារ ដើម្បីបំពាក់ដល់សិស្សានុសិស្សនូវជំនាញទៅតាមតម្រូវការទីផ្សារកម្លាំងពលកម្ម។

ទន្ទឹមនេះ លោកស្រីក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាគម្លាតជំនាញតាមរយៈការរៀនសូត្រផ្អែកលើការងារ (Work-based Learning) ការអប់រំតាមប្រព័ន្ធឆ្លាស់ (Dual Learning) ការទទួលស្គាល់ជំនាញពីមុន (RPL) និងកម្មវិធីបណ្តុះបណ្តាលចល័តសម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមតំបន់ជនបទ។

បន្ថែមពីនេះ ថ្នាក់ដឹកនាំក្រសួង និងតំណាងមកពីអគ្គនាយកដ្ឋាន TVET ក៏បានចែករំលែកអំពីការសិក្សាពីការអនុវត្តប្រព័ន្ធ TVET របស់ប្រទេសនៅក្នុងតំបន់អាស៊ាន និងប្រទេសដទៃទៀតដូចជាប្រទេសស្វ៊ីស ហើយយកមកអនុវត្តស្របតាមតថភាពជាក់ស្ដែងរបស់កម្ពុជាផងដែរ។ ថ្នាក់ដឹកនាំតំណាងពីបេឡាជាតិសន្តិសុខសង្គម ក៏បានជម្រាបជូនអំពីការបន្តពង្រីកកម្មវិធីសន្តិសុខសង្គម និងជំនួយសង្គម ជាពិសេសសម្រាប់បងប្អូនកម្មករនិ​យោជិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ ព្រមទាំងកម្មវិធីជំនួយសង្គម ជាពិសេសសម្រាប់បងប្អូនកម្មករនិយោជិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។

នាឱកាសនោះ ប្រតិភូនៃ FLBA របស់ទីម័រឡេស្តេ បានបង្ហាញចំណាប់អារម្មណ៍ទៅលើវិស័យ TVET របស់កម្ពុជា រួមមានកម្មវិធីសិក្សានានារបស់ TVET និងភាពជាដៃគូដ៏ជិតស្និទ្ធ រវាងស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាការស្នើសុំផ្លាស់ប្តូរបទពិសោធ និងការត្រៀមលក្ខណៈដល់ប្រទេសទីម័រឡេស្តេ សម្រាប់ការធ្វើជាម្ចាស់ផ្ទះកិច្ចនៃប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២៩ ខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា ទីម័រឡេស្តេ រៀបចំកម្មវិធី FLBA ដើម្បីអភិវឌ្ឍយុវជនជំនាន់ក្រោយរបស់ខ្លួនឱ្យក្លាយជាអ្នកដឹកនាំសម្រាប់ការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន តាមរយៈវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំរយៈពេល ១២ខែ និងទស្សនកិច្ចសិក្សារយៈពេល ១០ថ្ងៃ នៅបណ្តាប្រទេសសមាជិកអាស៊ាន៕