* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បើកបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យ១៥នាក់

29-07-2026 16:06

(ព្រះសីហនុ)៖ កាលពីវេលាម៉ោង០០:០៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចហាងបាយថូវប៉ាវ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ។

របាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្ត បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថខេត្តចំនួន ៤០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។

ជាលទ្ធផល កម្លាំងចម្រុះបាននាំខ្លួនមនុស្សសរុបចំនួន ១៥នាក់ (ស្រី ០៥នាក់) ក្នុងនោះមានបុគ្គលិកអនឡាញជនជាតិចិន ០៨នាក់ (ស្រី ០១នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ម្ចាស់ហាងជនជាតិចិន ០៤នាក់ (ស្រី ០១នាក់) និងសាក្សីជនជាតិខ្មែរ ០៣នាក់ (ស្រី)។ ក្រៅពីនេះ ក៏បានដកហូតវត្ថុតាងមួយចំនួនធំ រួមមាន រថយន្ត ០១គ្រឿង ម៉ាក TOYOTA LANDCRUISER, ទូរដែក ០៣, ទូរសព្ទដៃ (ប្រើប្រាស់ផ្ទាល់ខ្លួន) ១៧គ្រឿង, កុំព្យូទ័រយួរដៃ ២២គ្រឿង, ទូរសព្ទដៃ (អនឡាញ) ១១២គ្រឿង, កាបូបដាក់ប្រាក់ ០២, លិខិតឆ្លងដែន ០៣ក្បាល, បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ០១សន្លឹក, សៀវភៅការងារជនបរទេស ០៣សន្លឹក, កាតធនាគារ ០៧សន្លឹក, អត្តសញ្ញាណបណ្ណសញ្ជាតិចិន ០៤សន្លឹក, ក្តារចុចមួយចំនួន និងគ្រឿងអេឡិចត្រូនិកមួយចំនួនទៀត។

បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញកំពុងបន្តធ្វើការសាកសួរតាមនីតិវិធី ដើម្បីចាត់ការតាមផ្លូវច្បាប់។ ប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ៕