* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ដាក់ចេញវិធានការណ៍បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាលជំងឺគ្រុនឈាម

29-07-2026 16:30

(តាកែវ)៖ ខណៈពេលដែលជំងឺគ្រុនឈាម កំពុងតែមានការឆ្លងរីករាលដាលយ៉ាងខ្លាំងក្លា នៅតាមបណ្ដាលខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសបានផ្ទុះកើតមានឡើងខ្លាំងនៅក្នុងខេត្តកណ្ដាល ជាប់ខេត្តតាកែវ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលតាកែវ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការយុទ្ធនាការលុបបំបាត់ជំងឺគ្រុនឈាម រយៈពេល៣០ថ្ងៃ របស់មន្ទីរសុខាភិបាល ជាមួយមន្ដ្រីសុខាភិបាល ប្រធានមន្ទីរពេទ្យ ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៦ និងប្រធានកម្មវិធីគ្រុនឈាម ដោយបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបង្ការការពារ និងទប់ស្កាត់ជំងឺគ្រុនឈាមនេះ កុំឲ្យឆ្លងរីករាលដាលទៅលើប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ។

ដើម្បីឆ្លើយតបនឹងការឆ្លងរីករាលដាលជំងឺគ្រុនឈាមទៅលើប្រជាពលរដ្ឋ​​ លោកឱសថការី ផាន់ វ៉ាន់ បានណែនាំឲ្យមណ្ឌលសុខភាព និងមន្ទីរ​ពេទ្យបង្អែកនៅក្នុងខេត្តទាំងអស់ ត្រូវធ្វើសកម្មភាពសម្អាត បរិស្ថាន បំបាត់ជំរកមូស បំបាត់វត្ថុដក់ទឹក ដូចសំបកកង់ឡានចាស់ ត្រឡោង ថង់ ដើរដាក់ថ្នាំអាប៊ែតក្នុងពាង ឬអាងទឹក តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានណែនាំដល់គ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងខេត្តតាកែវ ត្រូវ​ត្រៀម​សម្ភារៈឱសថ​ និង​ក្រុម​គ្រូពេទ្យឲ្យបាន​គ្រប់គ្រាន់​ ដើម្បីធ្វើការ​សង្រ្គោះ​ និងព្យាបាលជូន​ប្រជាពលរដ្ឋឲ្យបានទាន់ពេល​វេលា​ ហើយមន្រ្តីសុខាភិបាលនៅមូលដ្ឋាន ត្រូវរួមសហការ​ជាមួយ​អាជ្ញាធរ​ដែនដី ​បន្តចូលរួមក្នុងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងកូនសិស្សតូចៗ នៅតាមសាលាបឋមសិក្សាអំពីការបង្កា និងទប់ស្កាត់ នៃជំងឺគ្រុនឈាម ដែលបណ្តាលមកពីមូសខ្លា​ ហើយត្រូវបន្តសកម្មភាពចុះអនុវត្តយុទ្ធនាការដាក់​ថ្នាំ​អាបែត​តាម​ផ្ទះ បាញ់ថ្នាំកំចាត់មូសតាមភូមិ ឃុំ សាលារៀន និងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីកំចាត់ជំរកមូសខ្លាឲ្យអស់ផងដែរ។

បើតាមលោកឱសថការី ផាន់ វ៉ាន់, សម្រាប់ខេត្តតាកែវ មានករណីសង្ស័យជំងឺគ្រុនឈាម ចំនួន៥៦២ករណី ហើយរហូតមកដល់ពេលនេះមិនមានអ្នកជំងឺគ្រុនឈាមរងគ្រោះដល់អាយុជីវិតនោះទេ៕