* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលខេត្តស្វាយរៀង សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ៣ខ្សែ ប្រវែង ៤ ៤២៧ម៉ែត្រ

29-07-2026 16:32

(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក ជុក មុន្នី ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាននៅក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុង ៣ខ្សែ ប្រវែង ៤ ៤២៧ម៉ែត្រ ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព តំណាងកងកម្លាំងទាំងបី ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ មន្ត្រីរាជការ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៤៥០នាក់។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានថ្លែងថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ៣ខ្សែ ប្រវែង ៤ ៤២៧ម៉ែត្រ ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀងនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបានកើតឡើងនៅក្នុងមូលដ្ឋានសង្កាត់ចេករបស់ យើង ហើយជាការបន្តគាំទ្រលើគម្រោងអភិវឌ្ឍន៍ដែលមានស្រាប់ បន្ថែមទៅលើសមិទ្ធផល នានាជាច្រើនដែលសម្រេចបាននាពេលកន្លងមកដែលនេះជារបៀបមួយ និងជាជំហាន នៃការកសាង និងអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតប ទៅនឹងកំណើនប្រជាជន កំណើន នៃការប្រើប្រាស់ និងបម្រើឲ្យការរីកចម្រើននៅក្នុង ក្រុង និងសង្កាត់របស់យើង ។

លោកអភិបាលខេត្តបន្តថា ក្នុងនាមអាជ្ញាធរខេត្ត សូមចូលរួមអបអរសាទរចំពោះការទទួលបាននូវសមិទ្ធផលដ៏ថ្មីស្រឡាងនេះ ជាមួយ អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់ចេក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរបស់យើង ដែលធ្វើដំណើរតាមផ្លូវនេះ។

ទន្ទឹមនេះ លោកថ្លែងអំណរគុណចំពោះ លោក ជុក មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង និងសមាជិកក្រុមការងារ រួមទាំង លោក ម៉ែន វិបុល អតីតអភិបាលខេត្ត ដែលបានដឹកនាំក្នុងការកសាងផ្លូវទាំងនេះ ដែលជាចំណុចចាប់ផ្តើម និងជាមូលដ្ឋាន នាំឲ្យយើងធ្វើការកែលម្អឲ្យកាន់ល្អប្រសើរឡើងជាបន្តបន្ទាប់ ចាប់ពីផ្លូវលំ (ផ្លូវភ្លឺប្រឡាយ) ទៅជាផ្លូវដី ផ្លូវក្រាលខ្សាច់ភ្នំ និងផ្លូវបេតុង នាពេលនេះ រួមទាំងការចូលរួមពីសប្បុរសជន ក៏ដូចជាការចូលរួមថវិកាបដិភាគ និងការបរិច្ចាគ ដីធ្លី ពីសំណាក់អាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ចេក ដើម្បីគាំទ្រដល់ការសាងសង់ផ្លូវទាំងបីខ្សែនេះ នៅពេលចាប់ផ្តើមកសាងដំបូងរហូតដល់មានគម្រោងបដិភាគក្នុងការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ហើយក៏សាងនិងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។

ជាមួយគ្នានេះ លោកក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាផ្លូវរបស់យើងនេះ ក៏ដូចជាបង្គោល និងអំពូលសូឡា ដែលលោករដ្ឋលេខាធិការ លោកបានខិតខំកៀគរ ការចូលរួម ដំឡើងនៅសងខាងផ្លូវនេះ ដើម្បីធានាឲ្យប្រើប្រាស់បានគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍សាធារណៈ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ហើយសូមជួយអប់រំ ដាស់តឿនកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងសូមមានការប្រុងប្រយ័ត្ន និងថែរក្សាការពារកូនចៅពីជំងឺឆ្លងផ្សេងៗ តួយ៉ាងជំងឺគ្រុនឈាម ជាដើម និងចូលរួមលើកកម្ពស់អនាម័យបរិស្ថាននៅ ក្នុងមូលដ្ឋានភូមិ សង្កាត់ ក្រុងរបស់យើងឲ្យបានស្អាតល្អ ប្រកបដោយសោភ័ណភាព។ ទន្ទឹមនេះ ត្រូវមានវិធានការការពារផ្លូវរបស់យើង ទប់ស្កាត់ចំពោះការដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលបណ្តាលឲ្យផ្លូវរបស់យើងឆាប់ខូច និងមិនអាចប្រើប្រាស់បានយូរអង្វែង៕