* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក សារិន វណ្ណា៖ កម្រៃសេវាសាធារណៈសម្រាប់​អគារសហកម្មសិទ្ធិសល់ពីសង្គមចាស់ មិនតម្រូវឱ្យបង់​កម្រៃសេវា ១.២លានរៀលទៀតទេ, បង់ត្រឹម ៥០០រៀលក្នុង១ម៉ែត្រក្រឡា

29-07-2026 16:43

(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីរ​រៀបចំដែនដីរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា កម្រៃសេវាសាធារណៈសម្រាប់អគារសហកម្មសិទ្ធិពីសង្គមចាស់មុនអនុក្រឹត្យ ៨៦អនក្រ បក ចុះថ្ងៃទី ១៩.១២.៩៧ ស្តីពីលិខិតអនុញ្ញាត្តឱ្យសាងសង់ មិនតម្រូវឱ្យបង់កម្រៃសេវា ១.២លានរៀលទេ សម្រាប់មួយយូនីត (ផ្ទះល្វែង) រាជរដ្ឋាភិបាលបានអនុគ្រោះឱ្យបង់កម្រៃសេវាត្រឹម ៥០០រៀល ក្នុង១ម៉ែត្រក្រឡាប៉ុណ្ណោះ។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួន លោក សារិន វណ្ណា បានបញ្ជាក់ដូចនេះថា «សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅខណ្ឌ ៧មករា ក៏ដូចជារាជធានីភ្នំពេញទាំងអស់ឱ្យបានជ្រាបថា កម្រៃសេវាសាធារណ:សម្រាប់អគារសហកម្មសិទ្ឋិពីសង្គមចាស់ មុនអនុក្រិត ៨៦អនក្រ បក ចុះថ្ងៃទី ១៩.១២.៩៧ (ស្តីពីលិខិតអនុញ្ញាត្តអោយសាងសង់) មិនតម្រូវឱ្យបង់កម្រៃសេវា ១.២លានរៀលទេ សម្រាប់មួយយូនីត (ផ្ទះល្វែង) ដោយរាជរដ្ឋាភិបាលបានអនុគ្រោះឱ្យបង់កម្រៃសេវាត្រឹម ៥០០រៀល ក្នុង ១ម៉ែត្រក្រឡាប៉ុណ្ណោះ»។

លោក សារិន វណ្ណា ក៏បានចូលរួមអបអរសាទរ ចំពោះរាជរដ្ឋាភិបាលអណត្តិទី៧ ដែលបានការអនុគ្រោះកម្រៃសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ៕