* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋបាលខេត្តត្បូងឃ្មុំ លែងកូនត្រីពូជ ជាង២ម៉ឺនក្បាល ចូលអាងទឹកជាំតាហ៊ឹង បង្កើនផលពូជត្រី ដើម្បីអបអរទិវាមច្ឆជាតិ ឆ្នាំ២០២៦

29-07-2026 16:55

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានប្រារព្ធ«ទិវាមច្ឆជាតិ» ១ កក្កដា ដោយបានធ្វើពិធីប្រលែងកូនត្រីពូជ ជាង២មុឺនក្បាល សម្រាប់បង្កើនផលពូជត្រី ចូលអាងទឹកទំនប់ជាំតាហ៊ឹង ស្ថិតក្នុងភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ឲ្យដឹងថា សម្រាប់ឆ្នាំ២០២៦ នេះ ក្រោមការសម្រេច និងយកចិត្តទុកដាក់ពី លោក ប៉ែន កុសល្យ អភិបាលខេត្ត អាងទឹកជាំតាហ៊ឹងត្រូវបាន ជ្រើសរើសជាទីតាំងប្រារព្ធពិធី ដោយមានការលែងកូនត្រីពូជក្នុងស្រុកសរុបចំនួន ២១,០០០ ក្បាល រួមមាន៖ ត្រីប្រាធំ ៣,៥០០ ក្បាល, ត្រីឆ្ពិន ៥,០០០ ក្បាល, ត្រីក្រាញ់ ៥,០០០ ក្បាល, ត្រីអណ្តែង ៥,០០០ ក្បាល និងត្រីកាហែ ២,៥០០ ក្បាល ព្រមទាំងវារីសត្វកម្រគឺ សត្វកន្ធាយអាស៊ី ចំនួន ៣ក្បាល (ទម្ងន់សរុប ១០៤ គីឡូក្រាម) ដើម្បីចូលរួមស្តារ និងបង្កើនផលស្តុកជលផលក្នុងអាងទឹកធម្មជាតិនេះ។

លោកប្រធានមន្ទីរបានបន្ថែមថា អាងទឹកទំនប់ជាំតាហ៊ឹងមានប្រភពទឹកពីអូរធម្មជាតិចំនួន ៦ មានផ្ទៃក្រឡា ១១៦ ហិកតា និងអាចផ្ទុកទឹកបានរហូតដល់ ១,៣០០,០០០ ម៉ែត្រគូប។ អាងទឹកនេះត្រូវបានស្តារឡើងវិញទ្រង់ទ្រាយធំក្នុងឆ្នាំ២០១១ ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រនេះមានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ៥,១៥៦ ហិកតា ស្រូវប្រាំង ២១៥ ហិកតា និងដំណាំរួមផ្សំផ្សេងៗ ដោយផ្តល់ប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋ ៣,៨៤៦ គ្រួសារ ក្នុងឃុំទឹកជ្រៅ និងឃុំចុងជាច។

ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្ត បានលើកថា «ទិវាមច្ឆជាតិ» គឺជាសកម្មភាពដ៏មានអត្ថន័យក្នុងការរួមចំណែកស្តារ និងអភិវឌ្ឍធនធានជលផល ដែលជាប្រភពអាហាររូបត្ថម្ភ និងជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិ ព្រមទាំងដើម្បីបំផុសស្មារតីប្រជាពលរដ្ឋឱ្យចូលរួមអភិរក្សធនធានទាំងនេះប្រកបដោយនិរន្តរភាព។ ការងារនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ប៉ែន កុសល្យ គូសបញ្ជាក់ថា ខេត្តត្បូងឃ្មុំ មានតំបន់ដីសើម និងប្រព័ន្ធជីវចម្រុះប្រមាណ ៣០% នៃផ្ទៃដីខេត្តទាំងមូល ដែលទទួលរបបទឹកពីទន្លេមេគង្គ អំណោយផលយ៉ាងខ្លាំងដល់ការកកើតនៃមច្ឆជាតិ និងព្រៃលិចទឹក។

ជាមួយគ្នានេះ លោក អភិបាលខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធរួមគ្នាលែងកូនត្រី និងវារីសត្វកម្រ ចូលទៅក្នុងប្រភពទឹកធម្មជាតិ អាងទឹក ស្រះសហគមន៍ និងស្រះវត្តអារាម ដើម្បីបង្កើនផលស្តុកត្រី។

លោក បន្ថែមថា ការចិញ្ចឹមត្រី ជាលក្ខណៈគ្រួសារ មធ្យម និងពាណិជ្ជកម្ម ក៏បានចូលរួមចំណែកក្នុងការបង្កើតប្រាក់ចំណូលបន្ថែម ដោយមានមន្ត្រីជំនាញជលផល និងមន្ត្រីកសិកម្មឃុំរង់ចាំផ្តល់បច្ចេកទេសជូនជាប្រចាំ។ ព្រមគ្នានេះដែរ ក៏ត្រូវចូលរួមទប់ស្កាត់ និងលុបបំបាត់បទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទ និងគ្រប់ទម្រង់ ដោយជំរុញឱ្យរដ្ឋបាលស្រុក-ឃុំ និងកងកម្លាំងមានសមត្ថកិច្ចអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត៕