* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងផែនការ និងរដ្ឋបាលខេត្តកំពង់ចាម ប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្តកំពង់ចាមឆ្នាំ២០២៥

29-07-2026 16:57

(កំពង់ចាម)៖ លោក រិន វីរ: ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្តកំពង់ចាម ឆ្នាំ២០២៥ នៅមន្ទីរផែនការខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ផ្អែកតាមការព្យាករណ៍បឋមរបស់ នាយកដ្ឋានស្ថិតិគណនេយ្យជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ បានបង្ហាញថា ទិន្នន័យផលិតផលក្នុងស្រុកសរុបមានចំនួន ៣.០៧៣លានដុល្លារ និងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់មានចំនួន ២.៨៣០ដុល្លារ ដោយផ្អែកវិស័យសំខាន់៣រួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និង
សេវាកម្ម ដោយយកទិន្នន័យអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤ ដែលមានប្រជាជនចំនួន ១.០៨៥.៨៨៣នាក់។

ទិន្នន័យនេះ ជាមូលដ្ឋានសម្រាប់ការកំណត់គោលនយោបាយ ការរៀបចំផែនការអភិវឌ្ឍន៍ ការបែងចែកធនធាន ការទាក់ទាញវិនិយោគ និងការតាមដានវឌ្ឍនភាព សេដ្ឋកិច្ចសង្គម។ សម្រាប់ខេត្តកំពង់ចាម ការមានទិន្នន័យ GDP ដែលមានគុណភាព និងអាចជឿទុកចិត្តបាននឹងជួយឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញ អាចកំណត់បានកាន់តែច្បាស់ពីវិស័យដែលមានសក្ដានុពល និងវិស័យដែលត្រូវការការគាំទ្របន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។

លោក រិន វីរៈ បានចាត់ទុកថា ខេត្តកំពង់ចាម គឺជាខេត្តមួយ ដែលមានសក្តានុពលសម្រាប់វិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម (តំបន់សេដ្ឋកិច្ច) និងសេវាកម្ម ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិខេត្ត។ ជាលទ្ធផល សេដ្ឋកិច្ចខេត្តកំពង់ចាមឆ្នាំ២០២៥ មានទំហំសេដ្ឋកិច្ច ១២ ៣៣៩ ០៨១ លានរៀល ស្មើនឹង ៣ ០៧៦ លានដុល្លារអាម៉េរិក (អត្រាប្តូរប្រាក់៤០១២រៀលក្នុង ១ ដុល្លារ) បើគិតតាមផ្លូវបច្ចុប្បន្ននៅឆ្នាំ២០២៥ ស្មើនឹង ៦,០% នៃសេដ្ឋកិច្ចជាតិ និងមានកំណើនសេដ្ឋកិច្ច ៦,១% (តាមថ្លៃថេរឆ្នាំ២០២៤) ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មាន ២ ៨៣២ ដុល្លារអាម៉េរិក។

ចំពោះរចនាសម្ព័ន្ធសេដ្ឋកិច្ចតាមថ្លៃបច្ចុប្បន្ន៖ វិស័យកសិកម្មមានចំណែក ៣៩,១%, វិស័យឧស្សាហកម្មមានចំណែក ៣៣,៤%, និងវិស័យសេវាកម្មមានចំណែក ២៧,៥%។ ខេត្តកំពង់ចាម មានសក្តានុពលលើវិស័យកសិកម្ម សម្រាប់ផ្គត់ផ្គង់ផលិតផលកសិកម្មសម្រាប់ប្រទេស និងឧស្សាហកម្ម-ទេសចរណ៍ ដែលអាចជំរុញវិស័យសេដ្ឋកិច្ចខេត្តកាន់តែខ្លាំងថែមទៀត៕