* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រធាន គ.ជ.ប ជួបអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាការងារបោះឆ្នោត និងសិទ្ធិមនុស្ស

29-07-2026 19:10

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបលោក ថូម៉ាស អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា។ ជំនួបនេះបានធ្វើឡើងនៅទីស្តីការ គ.ជ.ប នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

ក្នុងជំនួបនេះ លោក ថូម៉ាស អេនឌ្រូ បានសម្តែងការចាប់អារម្មណ៍ចំពោះវិធីសាស្ត្ររបស់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ ឱ្យប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានការគោរពសិទ្ធិមនុស្ស។

ជាការឆ្លើយតប លោក ប្រាជ្ញ ចន្ទ បានជម្រាបជូនអំពីសាវតានៃការបោះឆ្នោតនៅកម្ពុជា ចាប់តាំងពីការបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ដែល គ.ជ.ប បានរៀបចំការបោះឆ្នោតសរុបចំនួន ១៩លើក។

ប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា ការបោះឆ្នោតកន្លងមក ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិវាយតម្លៃថា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោក ប្រាជ្ញ ចន្ទ ក៏បានលើកឡើងពីកំណែទម្រង់ស៊ីជម្រៅលើក្របខ័ណ្ឌច្បាប់ ស្ថាប័ន និងបច្ចេកទេសនៃការបោះឆ្នោត ដែលបានធ្វើឡើងនៅឆ្នាំ២០១៥ ជាពិសេសការកែទម្រង់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដោយប្រើប្រព័ន្ធកុំព្យូទ័រ ដែលធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ បច្ចុប្បន្នភាពនៃការរៀបចំការបោះឆ្នោត គ.ជ.ប កំពុងរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦។

លោកបានបន្តថា គ.ជ.ប តែងតែបើកទូលាយសម្រាប់ការចូលរួមពីគ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ព្រមទាំងធានានូវតម្លាភាពនៃដំណើរការបោះឆ្នោតតាមរយៈវត្តមានភ្នាក់ងារគណបក្សនយោបាយ និងការដោះស្រាយបណ្តឹងតវ៉ា។

លោក ថូម៉ាស អេនឌ្រូ បានថ្លែងអំណរគុណចំពោះការពន្យល់បកស្រាយយ៉ាងក្បោះក្បាយរបស់លោក ប្រាជ្ញ ចន្ទ និងបានបញ្ជាក់ថា លោកនឹងបន្តតាមដានដំណើរការប្រជាធិបតេយ្យ ការបោះឆ្នោត និងសិទ្ធិមនុស្សនៅកម្ពុជាជាបន្តទៀត។

ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ គ.ជ.ប ក្នុងការធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស៕