* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដាក់ចេញវិធានការត្រៀមឆ្លើយតប និងអំពាវនាវរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម

29-07-2026 20:20

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានដាក់ចេញនូវវិធានការត្រៀមឆ្លើយតបជំងឺគ្រុនឈាម និងអំពាវនាវឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ រួមសាមគ្គីគ្នា និងបំពេញភារកិច្ចឱ្យអស់ពីសមត្ថភាព ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនឈាម និងទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ ខណៈជំងឺនេះកំពុងមានការកើនឡើងនៅក្នុងខេត្តព្រះវិហារ និងតាមបណ្តាខេត្តមួយចំនួនទូទាំងប្រទេស។

ការថ្លែងលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានសង្កត់ធ្ងន់ថា ស្ថានភាពជំងឺគ្រុនឈាមនាពេលនេះ ទាមទារឱ្យគ្រប់អង្គភាពសុខាភិបាល ត្រូវមានការត្រៀមលក្ខណៈជាស្រេច ទាំងកម្លាំងមន្ត្រីសុខាភិបាល ឱសថ ស្តុកឈាមបម្រុង សម្ភារៈបរិក្ខារពេទ្យ និងទីកន្លែងសម្រាប់ទទួលអ្នកជំងឺ ដើម្បីធានាថា អាចឆ្លើយតបបានទាន់ពេលវេលា ប្រសិនបើការឆ្លងបន្តកើនឡើង។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានណែនាំឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកទាំងពីរ ត្រៀមគ្រប់លក្ខខណ្ឌសម្រាប់ការព្យាបាលអ្នកជំងឺ ខណៈប្រធានការិយាល័យស្រុកប្រតិបត្តិ ត្រូវពិនិត្យលទ្ធភាពចាត់តាំងបុគ្គលិកពីមណ្ឌលសុខភាព ដែលមិនមានសម្ពាធការងារខ្លាំង មកជួយគាំទ្រមន្ទីរពេទ្យ ប្រសិនបើចំនួនអ្នកជំងឺកើនឡើងលើសសមត្ថភាព។

បច្ចុប្បន្ន មន្ទីរពេទ្យបង្អែក១៦ មករា កំពុងព្យាបាលអ្នកជំងឺគ្រុនឈាមប្រមាណ៨០នាក់ ដោយនៅអាចគ្រប់គ្រងបាន ប៉ុន្តែស្តុកឈាមបម្រុងនៅមានកម្រិត។

លោក គួង ឡូ បានថ្លែងគូសបញ្ជាក់ថា ការប្រយុទ្ធនឹងជំងឺគ្រុនឈាម មិនមែនជាភារកិច្ចរបស់អង្គភាពណាមួយតែមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់មន្ត្រីសុខាភិបាលគ្រប់រូប និងការចូលរួមពីប្រជាពលរដ្ឋ ដើម្បីកាត់ផ្តាច់សង្វាក់ចម្លង និងការពារសុខភាពសហគមន៍ឱ្យបានប្រសើរបំផុត៕