* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* អាមេរិក ដាក់ទណ្ឌកម្មលើចៅប្រុសរបស់អតីតមេដឹកនាំបដិវត្តន៍គុយបា និងក្រុមហ៊ុនគុយបាមួយចំនួន
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ នៅព្រំដែននេប៉ាល់-ចិន
* យុវជនក្រីក្រម្នាក់នៅខេត្តកំពង់ធំ ជម្នះឧបសគ្គជីវភាពដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាល
* លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងទារឱ្យអឺរ៉ុបសងប្រាក់ សម្រាប់ការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន
* សហរដ្ឋអាមេរិក ស៊ើបអង្កេតលើសេចក្ដីរាយការណ៍ដែលថាគ្រាប់ផ្លោងអាមេរិកធ្លាក់ចំពិធីមង្គលការនៅអ៉ីរ៉ង់
* ចំពោះមុខអនុព័ន្ធយោធាបរទេសមកពី ១៨ប្រទេស! មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ទោះមានបទឈប់បាញ់ យោធាថៃនៅតែបន្តចល័តទ័ព រាយបន្លាលួស ដាក់កុងតឺន័រ សាងសង់សំណង់រឹង និងរារាំងការវិលត្រឡប់របស់ពលរដ្ឋស្លូតត្រង់កម្ពុជាទៅកាន់លំនៅឋាន
* កូរ៉េខាងត្បូង កំពុងត្រៀមរៀបចំការដាក់ពង្រាយធនធានយោធា ទៅកាន់ច្រកសមុទ្រ Hormuz
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា ! វិដេអូទាញយកពីគ្រប់ Channel

លោកស្រី ទេស ផល្លីន បើកវេទិកាសាធារណៈនៅក្រចេះ និងជំរុញគោលនយោបាយរដ្ឋាភិបាល និងសម្រួលអត្តសញ្ញាណប័ណ្ណ

29-07-2026 20:43

(ក្រចេះ)៖ លោកស្រី ទេស ផល្លីន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងព័ត៌មាន បានអញ្ជើញបើកវេទិកាសាធារណៈ ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចុះពិនិត្យ និងជំរុញការធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

វេទិកាសាធារណៈនេះ បានធ្វើឡើងនៅបរិវេណវត្តច័ន្ទរង្សី (វត្តកែង) ស្ថិតក្នុងភូមិកំពង់ដ ឃុំជ្រោយបន្ទាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

វេទិកាសាធារណៈនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណូមពរ កង្វល់ និងបញ្ហាប្រឈមនានាដែលជួបប្រទះក្នុងជីវភាពរស់នៅ ដើម្បីឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទទួលយកទៅដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ការចុះធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការទទួលបានឯកសារផ្លូវច្បាប់សំខាន់មួយ ដែលចាំបាច់សម្រាប់ការប្រើប្រាស់សេវាសាធារណៈ ការបំពេញនីតិវិធីរដ្ឋបាល ការចុះឈ្មោះបោះឆ្នោត ការទទួលសេវាសុខាភិបាល ការអប់រំ និងការបំពេញប្រតិបត្តិការផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។

លោកស្រី ទេស ផល្លីន បានលើកឡើងថា ការរៀបចំវេទិកាសាធារណៈ និងការផ្តល់សេវារដ្ឋបាលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាការអនុវត្តជាក់ស្តែងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការនាំសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ពង្រឹងអភិបាលកិច្ចល្អ លើកកម្ពស់តម្លាភាព គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន។

នៅក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមវេទិកាសាធារណៈ បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ដែលបានចុះដល់មូលដ្ឋាន ដើម្បីស្តាប់មតិយោបល់ដោយផ្ទាល់ និងផ្តល់សេវាចាំបាច់ជូនប្រជាពលរដ្ឋ។

សកម្មភាពនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាប្រឈមជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងទំនុកចិត្តរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ព្រមទាំងជំរុញការអភិវឌ្ឍសង្គម និងមូលដ្ឋានឱ្យកាន់តែមានចីរភាព៕