* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវលុបបំបាត់បទល្មើសឆបោកតាមអនឡាញឱ្យអស់ និងពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

29-07-2026 20:47

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរខណ្ឌ និងសង្កាត់ទាំងអស់ ត្រូវប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីក្នុងភូមិសាស្ត្ររបស់ខ្លួន។

ទន្ទឹមនឹងនេះ លោកក៏បានសង្កត់ធ្ងន់លើការបន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ តាមយន្តការច្រកចេញចូលតែមួយរបស់ខណ្ឌ-សង្កាត់ ដោយតម្លាភាព ប្រសិទ្ធភាពខ្ពស់ គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះត្រូវ ចេះសុំយោបល់ និងជៀសវាងដាច់ខាតការទាមទារសេវាក្រៅច្បាប់។

ការណែនាំនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់ទាំង៥ របស់ខណ្ឌជ្រោយចង្វារ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌជ្រោយចង្វារ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ពីស្នាដៃជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ជាតិ រួមទាំងការសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ផងដែរ។

លោកបានបន្តជំរុញឱ្យសមាជិក សមាជិកា និងសកម្មជនគណបក្សបន្តគាំទ្ររាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តាមរយៈច្បាប់អន្តរជាតិ និងការទូត ដើម្បីការពារអធិបតេយ្យភាពជាតិ។ លោកបានអំពាវនាវឱ្យមានការជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងជំរុញឱ្យសកម្មភាពដ៏ល្អរបស់សម្តេចទាំងទ្វេ ត្រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីបន្តទទួលបានការគាំទ្រពីប្រជាពលរដ្ឋឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨។

លោកបន្ថែមថា« បងប្អូនត្រូវជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ ដោយសន្តិវិធីគ្មានការបង្ហូរឈាម។ សូមឱ្យសមាជិក សមាជិកា សកម្មជន គណបក្សប្រជាជនកម្ពុជា យកសម្មភាពដ៏ល្អរបស់សម្តេចទាំងទ្វេ ទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ បានយល់ជ្រួតជ្រាបកាន់តែច្បាស់ ពេញចិត្តពេញថ្លើម បន្តគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីឈានឆ្ពោះទៅយកជ័យជម្នះ ក្នុងការឈ្នះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខនេះ»។

ក្នុងឱកាសនោះដែរ ទាំងចៅសង្កាត់ និងមេភូមិមួយចំនួន បានលើកឡើងពីសមិទ្ធផលការងារបស់បក្សដែលសម្រេចបាន ជាមួយនិងការលើកឡើង ពីផែនការសកម្មភាព ដែលបាននិងកំពុងអនុវត្ត ដូចជាការខិតខំកសាងសមាជិកបក្ស។ បន្ថែមពីនេះ ចៅសង្កាត់ និងមេភូមិ ក៏បានស្នើសុំ ការកសាងហេដ្ឋារចនា សម្ព័ន្ធមួយចំនួន នៅក្នុងមូលដ្ឋានផងដែរ ដូចជាការស្នើសុំកសាងផ្លូវបេតុង នៅក្នុងភូមិ ការកាយប្រឡាយ និងដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម ហើយការស្នើសុំនេះ ក៏ត្រូវបានលោក ឃួង ស្រេង ឯកភាពផ្តល់ជូនតាមសំណើរផងដែរ៕