* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

⁨ឧកញ៉ា តែ តាំងប៉ ដឹកនាំប្រតិភូ FASMEC ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ CDC អំពីសមិទ្ធផល ទិសដៅការងារ និងសំណើគន្លឹះចំនួន ៥ ដើម្បីជួយគាំដល់វិស័យ SMEs

29-07-2026 21:11

(ភ្នំពេញ)៖ នាថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជំនួបនេះត្រូវបានរៀបចំឡើងដើរស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងកិច្ចបើកឱកាសឱ្យវិស័យឯកជនចូលរួមផ្តល់មតិយោបល់ និងធាតុចូល ដើម្បពង្រឹងប្រសិទ្ធភាពនៃយន្តការ «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន» ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

នៅក្មុងជំនួបនេះ ឧកញ៉ា តែ តាំងប៉ បានរាយការណ៍ជូន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ដូចខាងក្រោមរួមមាន៖

* បង្កើតវគ្គបណ្តុះបណ្តាលវគ្គខ្លីៗ ជូនដល់ SME ដើម្បីជួយអភិវឌ្ឍសមត្ថភាព៖ ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ប្រមូលបញ្ហាប្រឈម នានារបស់.ម្ចាស់សហគ្រាសយកមកដោះស្រាយជាមួយរដ្ឋាភិបាល ព្រមទាំងរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពសហគ្រិន

* ការជួយអោយ SME ទទួលបានហិរញ្ញប្បទាន និងបរិវត្តកម្មឌីជីថល៖ ភ្ជាប់ទំនាក់ទំនងម្ចាស់សហគ្រាសទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុតាមរយៈ MOU នានា និងជំរុញការប្រើប្រាស់ប្រព័ន្ធទូទាត់ និងការគ្រប់គ្រងហិរញ្ញវត្ថុឌីជីថលទំនើប

* ការលើកកម្ពស់ផលិតផលខ្មែរ៖ តាមរយះការរៀបចំពិព័រណ៍ផលិតផលខ្មែរចំនួន ៣លើករួចមកហើយ ក្នុងឆ្នាំ២០២៥-២០២៦

* ភាពជាដៃគូជាមួយរដ្ឋ៖ សហការរៀបចំវេទិកាសាធារណៈ ចុះ MOU ជាមួយស្ថាប័នរដ្ឋ និងបានរៀបចំពិធីសំណេះសំណាលរវាង សម្តេចធិបតី នាយករដ្ឋមន្ត្រី ជាមួយមហាគ្រួសារ SMEs ចំនួន ៥លើករួចមកហើយ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦

* បង្ហាញពីទិសដៅ និងផែនការសកម្មភាពការងារបន្ត (២០២៦-២០២៧) បណ្តុះបណ្តាលសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ ដោយទទួលបានការគាំទ្រថវិកាពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គាំទ្រអោយ FASMEC រៀបចំវគ្គបណ្តុះបណ្តាលខ្លីជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណចំនួន ១៨,០០០ នាក់ នៅទូទាំង ២៥ រាជធានី-ខេត្ត លើប្រធានបទ៖ មូលដ្ឋានគ្រឹះបង្កើតអាជីវកម្ម, ការធ្វើផ្សារ និងការលក់, និងការបង្កើនប្រសិទ្ធភាពទំនាក់ទំនង

* សិក្ខាសាលាទទួលបានហិរញ្ញប្បទានឌីជីថល៖ រៀបចំនៅគ្រប់ ២៥ រាជធានី-ខេត្ត ដោយមានការគាំទ្រពីដៃគូឯកជន

* ការពង្រីកកិច្ចសហប្រតិបត្តិការ៖ គ្រោងរៀបចំវេទិកាពិភាក្សា និងចុះ MOU ជាមួយធនាគារ ARDB, ក្រសួងបរិស្ថាន, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងក្រសួងអប់រំ យុវជន និងកីឡា

* ការពង្រីកបណ្តាញ៖ បង្កើត SMEs Cluster និង FASMEC Shop ឱ្យបានគ្រប់ ២៥ រាជធានី-ខេត្ត, ជំរុញ Digital SME Cambodia, បញ្ចូល SMEs ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ជាតិ និងកសាង SME Ecosystem នៅគ្រប់ខេត្តក្រុង ព្រមទាំងសំនូមពរគន្លឹះចំនួន ៥ ស្នើរទៅ CDC ដើម្បីពង្រឹងកិច្ចសហប្រត្តិបត្តិការធ្វើការរួមគ្នារវាង Fasmec និង. CDC ក្មុងការដោះស្រាយបញ្ហាប្រឈមនានានិងពង្រឹងភាពធន់នៃវិស័យ SMEs ដែលជា «ឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ» FASMEC បានដាក់ជូននូវសំណើសំខាន់ៗចំនួន ៥ រួមមាន៖

១. បង្កើតគោលនយោបាយអាទិភាពក្នុងវេទិការដ្ឋ-ផ្នែកឯកជន៖ ដើម្បីដោះស្រាយបញ្ហាធំៗ និងវាយតម្លៃជាប្រចាំឆ្នាំ រួមមាន៖ តម្លៃដើមផលិត (អគ្គិសនី, អត្រាការប្រាក់, ពន្ធដារ, Logistics), ភាពយឺតយ៉ាវនៃអាជ្ញាប័ណ្ណ និងកម្រៃក្រៅផ្លូវការ, បញ្ហាប្រព័ន្ធបញ្ជរជាតិតែមួយ (CNSW) និងការសម្របសម្រួលរវាងមន្ត្រី និងផ្នែកឯកជន។

២. បង្កើតក្រុមការងារអន្តរក្រសួង-ស្ថាប័នតែមួយសម្រាប់ SMEs៖ ដោយសារ SMEs ជា «ពហុវិស័យ» ពាក់ព័ន្ធស្ថាប័នជាច្រើន (ឧស្សាហកម្ម, ពាណិជ្ជកម្ម, សេដ្ឋកិច្ច, CDC, ពន្ធដារ, គយ, ការងារ, ធនាគារជាតិ, កសិកម្ម ផ្សេងៗ) ស្នើសុំបង្កើតក្រុមការងាររួមតែមួយ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

៣. រួមដំណើរទស្សនកិច្ចធុរកិច្ចជាមួយប្រមុខរាជរដ្ឋាភិបាល៖ ស្នើសុំឱ្យក្រុមការងារទំនាក់ទំនងធុរកិច្ចរបស់ FASMEC មានសិទ្ធិចូលរួមជាប្រតិភូផ្លូវការ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្កើនទម្ងន់ក្នុងការចរចា និងស្វែងរកប្រភពវត្ថុធាតុដើម និងបច្ចេកវិទ្យា។

៤. កំណត់ FASMEC ជាដៃគូពិសេសក្នុងការកែទម្រង់ SMEs៖ ដើម្បីជួយឱ្យ SMEs ក្នុងស្រុកអភិវឌ្ឍសមត្ថភាព ក្លាយជាអ្នកផ្គត់ផ្គង់ (Suppliers) ដល់ក្រុមហ៊ុនវិនិយោគទុនផ្ទាល់ពីបរទេស (FDI) និងគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)។

៥. រៀបចំគោលនយោបាយគាំទ្រ SMEs ដូច/ប្រហាក់ប្រហែល FDI និង QIP៖ តាមរយៈ CDC ស្នើសុំរៀបចំគោលនយោបាយដោយឡែក ដើម្បីលើកទឹកចិត្តអ្នកវិនិយោគក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងក្លា។

លទ្ធផលនៃជំនួប៖ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ CDC បានសម្តែងនូវការសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ FASMEC ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងគាំទ្រទទួលយកនូវសំណើទាំង ៥ ប្រការរបស់ FASMEC ដើម្បីនាំយកទៅធ្វើការពិភាក្សា ពិចារណា និងស្វែងរកដំណោះស្រាយសមស្រប ក្នុងន័យជំរុញអោយវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានភាពប្រកួតប្រជែងខ្ពស់៕⁩