* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សមត្ថកិច្ចចាប់ខ្លួនក្រុមក្មេងទំនើង៥នាក់ ដែលចូលអុកឡុកបង្កអំពើហិង្សាដល់ក្នុងមន្ទីរពេទ្យ នៅក្រុងសិរីសោភ័ណ្ឌ

29-07-2026 21:18

(ភ្នំពេញ)៖ ក្មេងទំនើង៥នាក់ ត្រូវបានកម្លាំងនគរបាលសហការគ្នាចាប់ខ្លួនបានហើយ បន្ទាប់ពីពួកគាត់ចូលអុកឡុក និងបង្កអំពើហិង្សាកាលពីពេលកន្លងទៅនៅក្នុងមន្ទីរពេទ្យ ចំណុចភូមិព្រហូត សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ការចាប់ខ្លួននេះធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ប្រតិបត្តិការ នេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន។

ជនសង្ស័យចំនួន៥នាក់ រួមមាន៖
១៖ ឈ្មោះ សម្បត្តិ ព្រហ្មមន្និ ភេទស្រី
២៖ ឈ្មោះ ធី ចាន់ថន ភេទស្រី
៣៖ ឈ្មោះ សម្បត្តិ ព្រហ្មមុន្នី ភេទស្រី
៤៖ ឈ្មោះ យីវ លីហុង ភេទប្រុស
៥៖ ឈ្មោះ អ៊ែម បញ្ញា ភេទប្រុស។ សម្ភារៈដកហូតរួមមាន៖
រថយន្តម៉ាក GTV SOBEN ពាក់ផ្លាកលេខ2CD-4972 ពណ៌ស។

សូមរំលឹកថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៧៖០០នាទី ដែលមានបង្កឡើងដោយមនុស្សមួយក្រុមមានគ្នាប្រហែល១០នាក់ (មិនស្គាល់អត្តសញ្ញាណ) ជិះរថយន្ត២គ្រឿង បានធ្វើសកម្មភាពព្រួតវាយទៅលើឈ្មោះ ចាន់ ស្រីណុច ហៅប៉ៃ ភេទស្រី រស់នៅភូមិចាន់គីរី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលបានមកដេកកំដរប្អូននៅមន្ទីរពេទ្យខាងលើបណ្ដាលឲ្យរងរបួសស្រាល នៅមន្ទើរពេទ្យបង្អែកក្រុងសេរីសោភ័ណ្ឌ ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នជនសង្ស័យខាងលើ នាយដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕