* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យ និងជំរុញការបូមទឹកសង្គ្រោះស្រូវរងគ្រោះរាំងស្ងួតនៅខេត្តបាត់ដំបង

29-07-2026 21:28

(បាត់ដំបង)៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពប្រជាកសិករបូមទឹកសង្គ្រោះស្រូវប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយទទួលបទបញ្ជាពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្រ្តី គន់ គីម បានសម្របសម្រួល និងចុះពិនិត្យជាក់ស្តែងក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ ដើម្បីមានវិធានការក្នុងការអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវកសិករ។

អំឡុងចុះពិនិត្យនារសៀលនេះ លោកទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះការសម្របសម្រួលតាមរយៈការខិតខំប្រឹងប្រែងពីសំណាក់ក្រសួងជំនាញ និងមន្ទីរ-អង្គភាពដែលជាសេនាធិការ ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានសហការជួយអន្តរាគមន៍បញ្ជូនទឹកពីប្រភពនៃប្រព័ន្ធធារាសាស្រ្ត ក្នុងការជួយសង្គ្រោះស្រូវរដូវវស្សារបស់កសិករតាមបណ្តាភូមិដែលបានរងផលប៉ះពាល់។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ជូនប្រជាកសិករថា ការអន្តរាគមន៍ទឹកធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយបានចាត់ទុកការអន្តរាគមន៍ទឹកជាកិច្ចការសំខាន់ចំពោះមុខ ដែលត្រូវខិតខំខ្នះខ្នែងដោះស្រាយឱ្យអស់ពីលទ្ធភាពជូនប្រជាកសិករ។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា មកទល់ពេលនេះតាមរយៈរបាយទឹកភ្លៀង និងការបង្ហៀរទឹកពីទំនប់ ឬសំណង់ស្ទាក់ទឹកបានកំពុងបញ្ជូនទឹកចូលទៅតាមប្រឡាយសម្រាប់កសិករបូមទឹកសង្គ្រោះជាបណ្តើរៗ ហើយក៏ជាសញ្ញាបង្ហាញពីផលវិជ្ជមានចំពោះផលដំណាំស្រូវផងដែរ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានស្នើដល់ប្រជាកសិករមានដំណាំស្រូវនៅផ្នែកខាងក្រោមទៀត សូមសហការដោយស្តាប់ការណែនាំពីអាជ្ញាធរភូមិ-ឃុំ អំពីការកំណត់នៃការផ្លាស់ប្តូរវេន ក្នុងការបូមទឹក ដើម្បីធ្វើយ៉ាងណាឱ្យសកម្មភាពបែងចែកបានផ្តល់ដល់ប្រជាកសិករគ្រប់ៗគ្នា។

នាឱកាសនោះ ប្រជាកសិករដែលកំពុងបូមទឹកចូលស្រូវរបស់ខ្លួន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចុះជួយបញ្ជូន និងបែងចែកទឹកទាន់ពេលវេលា។

បន្ថែមលើសពីនេះ លោកទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យមន្ទីរ-អង្គភាពពាក់ព័ន្ធ និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការត្រៀមរៀបចំ ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដែលអាចកើតឡើងជាយថាហេតុ ក្នុងរដូវវស្សានេះ។

សូមជម្រាបថា ខេត្តបាត់ដំបងមានក្រុង-ស្រុកចំនួន៨ ដែលមានដំណាំស្រូវរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតសរុបចំនួន ៩៣,៩៧០ហិកតា៕