* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៊ីរ៉ង់បញ្ចេញវីដេអូគំរាមធ្វើឃាតស្ត្រីទីមួយអាមេរិក លោកស្រី Melania Trump និងកូនប្រុស (Video inside)

29-07-2026 23:51

(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់បានបញ្ចេញវីដេអូមួយដែលមានចំណងជើងថា «កន្លែងដែលត្រូវសម្លាប់ Melania» ដែលជាការគំរាមកំហែងយ៉ាងចំហទៅលើស្ត្រីទីមួយអាមេរិក លោកស្រី Melania Trump និងកូនប្រុសរបស់លោកស្រី គឺលោក Barron Trump។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

វីដេអូនោះបានបង្ហាញពីសកម្មភាពរបស់លោកស្រី Melania ធ្វើដំណើរក្នុងទីក្រុងញូវយ៉ក និងទីតាំងហាងទំនិញប្រណីតៗដែលលោកស្រីតែងតែចូល ដែលអ៊ីរ៉ង់ព្រមានថា ទីតាំងទាំងនោះនឹងក្លាយជាគោលដៅវាយប្រហារ។ វីដេអូនេះថែមទាំងបានលើកឡើងពីលទ្ធភាពនៃការប្រើប្រាស់សារធាតុពុលសរសៃប្រសាទ (Nerve Agent) បំពុលលើសម្លៀកបំពាក់របស់លោកស្រី មុននឹងបិទបញ្ចប់ដោយការគំរាមថា «នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ Barron Trump...ចាំមើលចុះ»។

គួរបញ្ជាក់ថា បច្ចុប្បន្ន លោកស្រី Melania និងកូនប្រុស កំពុងត្រូវបានការពារសន្តិសុខ ២៤ម៉ោងលើ២៤ម៉ោង ពីសំណាក់ទីភ្នាក់ងារសម្ងាត់អាមេរិក ខណៈអចលនទ្រព្យរបស់គ្រួសារ ត្រាំ ក៏ត្រូវបានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងផងដែរ។ ការគំរាមកំហែងនេះ ធ្វើឡើងស្របពេលដែលអ៊ីរ៉ង់កំពុងបង្កើនយុទ្ធនាការឃោសនា ដោយមានការដាក់តាំងផ្ទាំងប៉ាណូថ្មីៗនៅរដ្ឋធានីតេហេរ៉ង់ អំពាវនាវឱ្យមានការសងសឹកប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមទាំងក្រុមគ្រួសាររបស់លោក៕