* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តោកំណាចអង់គ្លេស បើចង់ឈ្នះពាន Euro 2028 លើកដំបូង ត្រូវឆ្លងកាត់គ្រូបង្វឹកឆ្នើមទាំង ៣នាក់នេះសិន

30-07-2026 08:25

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានចិញ្ចឹមចិត្តក្នុងការឈ្នះជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2028 ជាលើកដំបូងរបស់ពួកគេ ក្នុងនាមជាម្ចាស់ផ្ទះជាលើកទី២ ផងដែរនៅរយៈពេល ២ឆ្នាំខាងមុខ ក្រោយធ្វើ ម្ចាស់ផ្ទះលើកដំបូងក្នុងឆ្នាំ១៩៩៦។

ទោះជាយ៉ាងណា ក្រុមតោកំណាចដែលស្ថិតក្រោមការដឹកនាំដោយបុរសសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel ត្រូវតែប្រឈមមុខនឹងគ្រូបង្វឹកធំៗដល់ទៅ ៤នាក់ឯណោះ និងជាពិសេសគ្រូបង្វឹកថ្មី ៣រូបដែលទើបប្រកាសតែងតាំង ក្រោយចប់ World Cup 2026 នៅមិចស៊ិក សហរដ្ឋអាមេរិក និងកាណាដា។

គ្រូបង្វឹក Jurgen Klopp ដែលធ្លាប់ជោគជ័យក្នុងក្លិប Borussia Dortmund និងជាពិសេស Liverpool ទើបតែត្រូវបាន តែងតាំងដឹកនាំក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ក្រោមកិច្ចសន្យាដល់ចប់ World Cup 2030 និងជាគូប្រជែងធំរបស់អង់គ្លេសផងដែរ ដែលមានគ្រូអាល្លឺម៉ង់ដឹកនាំដូចគ្នា។

លោក Zinedine Zidane ដែលជាអតីតខ្សែប្រយុទ្ធឆ្នើមបារាំង ក៏ត្រូវបានតែងតាំងដឹកនាំជម្រើសជាតិមាន់គកមួយនេះដែរ ដើម្បីជំនួសតំណែងលោក Didier Deschamps ដែលបានផុតកិច្ចសន្យា និងចាកចេញទៅ ក្រោយបានត្រឹមលេខ៤ នៅ World Cup 2026 ដែលទើបបញ្ចប់កាលពីថ្ងៃទី២០ ខែកក្កដា។

លោក Roberto Mancini ដែលអង់គ្លេសធ្លាប់ឈឺចាប់មិនអាចបំភ្លេចបាននោះកាលពីផ្តាច់ព្រ័ត្រ Euro 2020 ក៏បានវិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិអាសូរីអ៉ីតាលីឡើងវិញផងដែរ ក្រោយការចាកចេញពីឆ្នាំ២០២៣។

នេះមានន័យថា អង់គ្លេស សហម្ចាស់ផ្ទះ Euro 2028 លើកទី១៨ លេងចាប់ពីថ្ងៃទី០៩ ខែមិថុនា ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៨ ជាមួយប្រទេសវ៉េល ស្កុតឡេន និងសាធារណរដ្ឋអៀរឡង់ ត្រូវឆ្លងកាត់ដំណាក់កាលគ្រូបង្វឹកធំៗដល់ទៅ ៤រូប ក្នុងនោះមានលោក Luis da la Fuente របស់អេស្ប៉ាញ ដែលពួកគេបានចាញ់វគ្គផ្តាច់ព្រ័ត្រ ២-១ កាលឆ្នាំ២០២៤ នៅអាល្លឺម៉ង់ទៀតផង។

បងប្អូនយល់យ៉ាងណាដែរលើកនេះ តើក្រុមបុរសអាចធ្វើបានទេ នៅពេលក្រុមជម្រើសជាតិនារី បានស្គាល់រសជាតិពានអឺរ៉ុប ២លើកជាប់គ្នារួចទៅហើយ?