* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ព្រឹត្តិការណ៍ជិះកង់ទេសចរណ៍បៃតងភ្នំដានិងការសិក្សា ឆ្នាំ២០២៦ នាថ្ងៃទី១៦ សីហា ខាងមុខនេះ!

30-07-2026 09:12

(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានសហការជាមួយក្រសួងទេសចរណ៍និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមការគាំទ្រពីមូលនិធិជប៉ុសម្រាប់វិបុលភាពនិងភាពធន់សម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក (JFPR) រៀបចំព្រឹត្តិការណ៍ជិះកង់ទេសចរណ៍បៃតងភ្នំដានិងការសិក្សាឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ បរិស្ថាន និងសប្បុរសធម៌ ព្រឹត្តិការណ៍ «កីឡាក្នុងរដូវកាលបៃតង» ដោយនឹងនាំយកអំណោយជាសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួន ៤៣៧នាក់ និងលោកគ្រូអ្នកគ្រូ ៣១នាក់ នៃសាលាបឋមសិក្សាចំនួន៤ រួមទាំងសកម្មភាពដាំកូនដើមក្ងោកចំនួន ៦០០ដើម អមសងខាងផ្លូវឡើងទៅប្រាសាទភ្នំដា ខេត្តតាកែវ។

តស់!!! ត្រៀមចូលរួមទាំងអស់គ្នា!

សម្រាប់ការចុះឈ្មោះ (ឥតគិតថ្លៃ!)
ទទួលបានអាវយឺតស្អាត និងទាន់សម័យ (សម្រាប់ ៥០០នាក់ដំបូងប៉ុណ្ណោះ!) ព្រមទាំងទទួលទានអាហារសាមគ្គី និងភេសជ្ជៈនៅសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំដា!

ព័ត៌មានលម្អិតនៃដំណើរ៖
ថ្ងៃចេញដំណើរ៖ ១៦ សីហា ២០២៦
ទីតាំងជួបជុំ៖ វិមានឯករាជ្យ (ម៉ោង ៥:០០ ព្រឹក)
ទិសដៅ៖ ភ្នំពេញ ➔ ប្រាសាទភ្នំដា (ចម្ងាយផ្លូវ ១៧១ គ.ម)
តម្រាយផ្លូវ៖ ទៅផ្លូវជាតិលេខ ២១ និងត្រឡប់មកវិញតាមផ្លូវជាតិលេខ ២

លេខទូរសព្ទទំនាក់ទំនង៖ 012-864-735
ចុះឈ្មោះទីនេះ៖ https://tinyurl.com/nfnksuyk