* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋបាលខេត្តកំពង់ចាម នាំយកទេយ្យទានវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា៤វត្ត ក្នុងក្រុងកំពង់ចាម

30-07-2026 10:46

(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នាំយកទេយ្យទានវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ពិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សប្បាយរីករាយ និងពោរពេញដោយសទ្ធាជ្រះថ្លា។

វត្តទាំង៤ ដែលបានទទួលទេយ្យទានពីថ្នាក់ដឹកនាំខេត្ត រួមមាន៖ វត្តខេមវ័នបឹងស្នាយ, វត្តជោតនារាមបឹងកុក, វត្តបុទុមរតនះដីដុះ និងវត្តសុទស្សនារាមជ្រោយថ្ម។ ទេយ្យទានដែលបានប្រគេនដល់វត្តនីមួយៗ រួមមាន ទៀនវស្សាក្បាច់ចំនួន ០១គូ អង្ករចំនួន ១០០គីឡូក្រាម ទឹកសុទ្ធចំនួន ៥០កេស ភេសជ្ជៈកំប៉ុងចំនួន ១០កេស ត្រីខចំនួន ០១កេសធំ ទឹកត្រីចំនួន ៥យួរ ទឹកស៊ីអីវចំនួន ៥យួរ មីចំនួន ៥កេសតូច ទឹកដោះគោខាប់ចំនួន ១កេសធំ ស្ករសចំនួន ៥គីឡូក្រាម តែចំនួន ៥គីឡូក្រាម និងបច្ច័យមួយចំនួន។

ក្រៅពីនេះ ព្រះសង្ឃចំនួន ៧អង្គ ក្នុងមួយអង្គៗក៏បានទទួលទេយ្យវត្ថុមួយឈុត និងបច្ច័យ ២០០ ០០០រៀល ព្រមទាំងចង្ហាន់មួយស្រាក់ និងផ្លែឈើមួយកន្ត្រក់ផងដែរ។

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេ បានសិក្សាព្រះធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ការចូលរួមរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងការឧបត្ថម្ភគាំទ្រដល់ព្រះពុទ្ធសាសនា ក្នុងឱកាសបុណ្យចូលព្រះវស្សានេះ គឺដើម្បីរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាមូលដ្ឋានគ្រឹះនៃសីលធម៌សង្គមជាតិ។ សកម្មភាពនេះក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ចំពោះវិស័យសាសនា និងការចូលរួមចំណែកក្នុងការថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ៕