* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលខេត្តបន្ទាយមានជ័យ បំផុសចលនាឱ្យយុវជនបង្កើតយុទ្ធនាការផ្សព្វផ្សាយ បង្កើនការយល់ដឹងពីតម្លៃនៃព្រៃឈើ ចំពោះជីវិតមនុស្ស និងភពផែនដី

30-07-2026 11:19

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបំផុសចលនាឱ្យយុវជន ដែលជាកម្លាំងចលករយ៉ាងសំខាន់ និងមានឥទ្ធិពលបំផុតក្នុងការការពារ និងអភិរក្សព្រៃឈើ ដេីម្បីចូលរួម និងបង្កើតយុទ្ធនាការផ្សព្វផ្សាយ បង្កើនការយល់ដឹងពីតម្លៃនៃព្រៃឈើ តាមរយៈការចែករំលែកព័ត៌មាន បង្កើតមាតិកាអប់រំលើបណ្តាញសង្គមផ្សេងៗ។

ការបំផុសចលនានេះបានធ្វើឡើងនៅក្នុងឱកាសលោកអភិបាលខេត្តអញ្ជើញជាអធិបតី ភាពអបអរសាទបុណ្យរុក្ខទិវា ៩ កក្កដា ២០២៦ ព្រមទាំងបានដាំកូនឈើលម្អចំនួន ៣០០ដើម (ដើមក្ងោក) តាមដងផ្លូវជាតិលេខ៥ និងបានចែកជូនកូនឈើសម្រាប់តាមបណ្តាមន្ទីរ-អង្គភាព ក្រុង-ស្រុក និងបងប្អូនប្រជាពលរដ្ឋចំនួន ១ ០០០ដើម នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការបាត់បង់ព្រៃឈើ គឺពិតជាបាននាំមកនូវគ្រោះមហន្តរាយយ៉ាងធំធេងណាស់ដល់ភពផែនដីយើង ដូចជា៖ ធ្វើឱ្យមានបំរែបំរួលអាកាសធាតុ ការឡើងកំដៅនៃភពផែនដី គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ បាត់បង់ជីវសាស្ត្រចម្រុះ បាត់បង់សត្វព្រៃគ្រប់ប្រភេទ ខ្យល់ព្យុះ (ខ្យល់កន្ត្រាក់) និងគ្រោះទឹកជំនន់ដែលបង្កឱ្យមានការលិចលង់ផ្ទះសំបែង ដីស្រែ-ចម្ការ ផលដំណាំផ្សេងៗបាត់បង់ទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស និងសត្វ ថែមទៀតផង។

លោក អ៊ុំ រាត្រី បានបន្តថា ផ្ទុយមកវិញ ប្រសិនបើមាន ឬសម្បូរព្រៃឈើ យើងពិតជាអាចចៀសផុតនូវរាល់គ្រោះមហន្តរាយផ្សេងៗ ដែលបានកើតឡើងខាងលើ ដើម្បីជំនួសមកវិញនូវព្រៃឈើដែលបានបាត់បង់។

លោកអភិបាលខេត្ត បានអំពាវនាវសារជាថ្មីបន្ថែមទៀតដល់បងប្អូន និងក្មួយៗទាំងអស់ ត្រូវនាំគ្នាចូលរួមដាំឈើឡើងវិញ នៅលើដីចម្ការ តាមព្រំដី ឬភ្លឺស្រែរបស់ខ្លួន ជាពិសេសនៅលើដីចំការដែលហឹលខ្សោះជីវជាតិមិនអាចធ្វើដំណាំកសិកម្មបាន ហើយគួរដាំជាប្រភេទកូនឈើប្រណីតក្នុងស្រុក និងកូនឈើដែលមានការលូតលាស់លឿន មិនរើសដី ដើម្បីធ្វើឱ្យបរិស្ថានមានភាពប្រសើរឡើងវិញ កាត់បន្ថយនូវគ្រោះធម្មជាតិគ្រប់បែបយ៉ាង និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល។

មួយវិញទៀតគ្រប់វត្តអារាម មន្ទីរ-អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋចូលរួមក្នុងស្មារតីបុរេសកម្ម និងអន្តរសកម្ម លើការងារដាំដើមឈើឡើងវិញឱ្យបានផុលផុសនៅគ្រប់ទីកន្លែងដែលអាចដាំបានដូចជា៖ នៅតាមវត្តអារាម ទីសាធារណៈនានា ក្នុងបរិវេណគ្រប់មន្ទីរ-អង្គភាព មន្ទីរពេទ្យ សាលារៀន ផ្លូវសាធារណៈ ឬក៏ដាំជាចម្ការក្តីក្នុងគោលបំណងធ្វើអាជីវកម្មជាដើម។ល។

បេីតាមការបញ្ជាក់ពីលោកស្រី អន ស៊ីថា ប្រធានស្ដីទី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ការប្រារព្វពិធីបុណ្យរុក្ខទិវាថ្នាក់ខេត្ត ស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានដាំដុះប្រភេទឈើលម្អ ( ក្ងោក) ចំនួន ១០០០ដើម នៅអមសងខាងផ្លូវជាតិលេខ៥ ចាប់ពីចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ (ផ្លូវវាងក្រុង) មកដល់ស្ពានសែសិន និងបានត្រៀមកូនឈើសម្រាប់ចែកជូនពលរដ្ឋចំនួន ១ ០០០ដើម មានប្រភេទកូនបេង,ធ្នង់, ក្រញូង, ឈើទាល, គគីរ, ផ្ដៀក និងត្របែកព្រៃជាដេីម។

លោកស្រីប្រធានមន្ទីរ បានបន្តថា នៅក្នុងឆ្នាំ២០២៦នេះ គិតពីដើមឆ្នាំ រហូតមកដល់ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ បណ្តុះកូនឈើបានចំនួន ២០ ២០០ដើម រួមមានធ្នង់ ៥ ៨០០ដើម, ក្រញូង ៣ ៧០០ដើម, ឈើទាល ៥ ០០០ដើម, គគីរ ១ ៥០០ដើម, ត្របែកព្រៃ ១ ៥០០ដើម និងចារ ២ ៧០០ដើម បានប្រគេន និងចែកជូនកូនឈើដល់ព្រះសង្ឃ អង្គភាពនានា និងប្រជាពលរដ្ឋ ចំនួន ២០ ១៣២ដើម និងសហការជាមួយគណៈកម្មការសហគមន៍ព្រៃឈើ ដាំកូនឈើបានចំនួន ១២ ៨០០ដើម ( ត្របែកព្រៃ ក្ងោក និងប្រេងខ្យល់)៕