* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលស្រុកតាំងគោក ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន

30-07-2026 11:37

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានការចូលរួមពីអាជ្ញាធរឃុំ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

​កិច្ចប្រជុំនេះបានផ្ដោតរបៀបវារៈសំខាន់ៗលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមមាន៖ ការប្រយុទ្ធប្រឆាំងល្បែងស៊ីសងអនឡាញ, ពង្រឹងការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។ ការទប់ស្កាត់ក្មេងទំនើង៖ បង្កើនការល្បាត និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះមុខសញ្ញាក្មេងទំនើងដែលបង្កការអសន្តិសុខដល់សង្គម។ ការបង្ក្រាបគ្រឿងញៀន៖ បន្តជំរុញការអប់រំ ផ្សព្វផ្សាយ និងបង្ក្រាបការជួញដូរ ព្រមទាំងប្រើប្រាស់សារធាតុញៀនឲ្យមានប្រសិទ្ធភាព។ ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព៖ បង្កើនកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងស្រុកទាំងមូល។

​ទន្ទឹមនឹងការងារសន្តិសុខ លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានណែនាំយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់កសិករ ដោយបានជំរុញឱ្យអាជ្ញាធរឃុំទាំងអស់ ត្រូវចុះតាមដាន និងពិនិត្យមើលស្ថានភាពស្រូវរបស់ប្រជាពលរដ្ឋជាប្រចាំ។ ការធ្វើបែបនេះគឺដើម្បីស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗ ជាពិសេសបញ្ហាខ្វះខាតទឹក ឬការបំផ្លាញពីសមាសភាពសត្រូវរុក្ខជាតិ ដើម្បីអាចរកដំណោះស្រាយអន្តរាគមន៍បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ជៀសវាងការបង្កផលប៉ះពាល់ដល់ទិន្នផលស្រូវរបស់ប្រជាកសិករ៕