* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ពង្រឹងទំនាក់ទំនងរវាងបក្សនិងបក្សឱ្យកាន់តែស៊ីជម្រៅ ពង្រឹងចំណងមិត្តភាពដែកថែបឱ្យកាន់តែរឹងមាំ

30-07-2026 13:35

(ភ្នំពេញ)៖ ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី ១០៥ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន និងជាខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ ការប្រារព្ធពិធីអបអរសាទរសម្រាប់ខួបអនុស្សាវរីយ៍បង្កើតគណបក្សទាំងពីរនេះ គឺជា ឱកាសសម្រាប់ចិននិងកម្ពុជា ក្នុងការពង្រឹងផ្លាស់ប្តូរវិស័យអភិបាលកិច្ច និងពង្រីកសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។

ក្នុងរយៈពេលជាង ១០០ ឆ្នាំកន្លងមកនេះ គណបក្សកុម្មុយនិស្តចិនពីសមាជិកដំបូងចំនួនមានតែជាង ៥០ នាក់ វិវឌ្ឍន៍ខ្លួនទៅជាគណបក្សកាន់អំណាចធំជាងគេបំផុតលើពិភពលោក ដែលមានសមាជិកជាង ១០០ លាននាក់ និងមានឥទ្ធិពលយ៉ាងសំខាន់នៅលើពិភពលោក បានត្រួសត្រាយផ្លូវនិងដើរលើមាគ៌ាសង្គមនិយមបែបចិនយ៉ាងជោគជ័យ ដឹកនាំប្រជាជាតិចិនឱ្យ សម្រេចបាននូវជំហានដ៏មហិមាដោយចាប់ពីការក្រោកឈរឡើង រហូតដល់វិបុលភាពនិងរឹងមាំ បង្កើតបានជាអច្ឆរិយៈពីរធំៗគឺ ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពសង្គមក្នុងរយៈពេលវែង។

តើគណបក្សដែលមានអាយុកាលជាង ១០០ ឆ្នាំអាចរក្សាបានភាពអស្ចារ្យនេះដោយរបៀបណា? ឯកឧត្តម អគ្គលេខាធិការបក្ស ស៊ី ជីនពីង បានបង្ហាញយ៉ាងស៊ីជម្រៅអំពីអាថ៌កំបាំងដ៏សំខាន់៖ ការប្ដេជ្ញាចិត្តស្វែងរកសច្ចភាព តែងរក្សាទិសដៅត្រឹមត្រូវ ចាក់ឫសគល់យ៉ាងជ្រៅជាមួយប្រជាជន តែងមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្លាហានក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ តែងរក្សាគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ សម្របខ្លួនទៅនឹងនិន្នាការអភិវឌ្ឍន៍ តែងឈរនៅជួរមុខនៃសម័យកាល ក្លាហានប៉ិនប្រសប់តស៊ូ តែងរក្សាទំនុកចិត្តលើជ័យជម្នះ និងផ្តោតលើការពង្រឹងខ្លួនឯង តែងពោរពេញដោយភាពរស់រវើក។ ខ្ញុំចង់ចែករំលែកការយល់ឃើញចំនួនបីជាមួយមិត្តភក្តិកម្ពុជា។

១- តែងប្រកាន់ខ្ជាប់នូវការបម្រើប្រជាជនយ៉ាងមុតមាំ។ អស់រយៈពេល ១០៥ ឆ្នាំមកហើយ ការប្ដេជ្ញាចិត្តដំបូងរបស់គណបក្សកុម្មុយនិស្តចិនក្នុងការស្វែងរកសុភមង្គលសម្រាប់ប្រជាជនចិននិងការស្ដារឡើងវិញប្រជាជាតិចិន នៅតែមិនផ្លាស់ប្តូរ។ ការផ្តួចផ្តើមនយោបាយ ដោយចាប់ពី "វាយម្ចាស់ដីធំ ចែកដីធ្លី" ក្នុងអំឡុងពេលបដិវត្តន៍ដីធ្លី រហូតដល់ជម្រើសជាយុទ្ធសាស្ត្រ "អនុញ្ញាតឱ្យមនុស្សមួយចំនួនក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនមុនគេ ដើម្បីឈានទៅរកភាពសម្បូរបែបរួមគ្នានៅទីបំផុត"ក្នុងអំឡុងពេលកំណែទម្រង់បើកចំហរ និងរហូតដល់ពាក្យសន្យាយ៉ាងម៉ឺងម៉ាត់នៃ"ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ មិនទុកនរណាម្នាក់ចោល"នៅក្នុងយុគសម័យថ្មី ការឆ្លងកាត់ទាំងអស់នេះ គឺការប្តេជ្ញាចិត្តដ៏រឹងមាំរបស់គណបក្សកុម្មុយនិស្តចិនចំពោះប្រជាជន។

នៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ គណបក្សកុម្មុយនិស្តចិនបានបញ្ជូនលេខាធិការទីមួយនិងកម្មាភិបាលភូមិជាង ៣ លាននាក់ទៅកាន់ជួរមុខនៃការកាត់បន្ថយភាពក្រីក្រ ហើយសមាជិកនិងកម្មាភិបាលបក្សជាង ១៨០០ នាក់បានលះបង់អាយុជីវិតដ៏មានតម្លៃរបស់ពួកគេ ដើម្បីបុព្វហេតុនៃការកាត់បន្ថយភាពក្រីក្រ ដែលបង្ហាញយ៉ាងច្បាស់អំពីក្តីប្រាថ្នានិងបេសកកម្មដើមរបស់គណបក្សកុម្មុយនិស្តចិនក្នុងការបម្រើប្រជាជន។

២- តែងប្រកាន់ខ្ជាប់ស្របជាមួយនិន្នាការនៃសម័យកាល។ គណបក្សកុម្មុយនិស្តចិនបានរួមបញ្ចូលគ្នានូវគោលការណ៍ជាមូលដ្ឋាននៃលទ្ធិម៉ាក្សជាមួយនឹងការពិតជាក់លាក់របស់ចិន និងវប្បធម៌ប្រពៃណីដ៏ល្អឥតខ្ចោះរបស់ចិន ដោយធ្វើការជ្រើសរើសត្រឹមត្រូវស្របតាមទិសដៅនៃសម័យកាលនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ។

ចាប់ពីការជំរុញកំណែទម្រង់បើកចំហរធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក រហូតដល់ការផ្តួចផ្តើមកសាងសហគមន៍វាសនារួមរបស់មនុស្សជាតិ ចាប់ពីការផ្តួចផ្តើមគោលគំនិត"ពិភពលោកទាំងបី"រហូតដល់ការផ្តួចផ្តើមគំនិតធំៗចំនួនបួនលើសកលលោក ចាប់ពីការកសាងផ្លូវដែកតង់ហ្សានី-ហ្សំប៊ី រហូតដល់ការកសាងរួមគ្នានូវ"ខ្សែក្រវាត់និងផ្លូវ" គណបក្សកុម្មុយនិស្តចិនតែងឈរនៅភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ និងវឌ្ឍនភាពរបស់មនុស្សជាតិ ដោយប្រកាន់ភ្ជាប់នូវសន្តិភាព អភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងជោគជ័យរួម ដឹកនាំតាមនិន្នាការនៃសម័យកាលដោយការអភិវឌ្ឍខ្លួនឯង និងផ្តល់ផលប្រយោជន៍កិច្ចសហប្រតិបត្តិការ និងបង្កើតអត្ថប្រយោជន៍ដល់ប្រជាជនពីបណ្ដាប្រទេស។

៣- តែងប្រកាន់ខ្ជាប់នូវការធ្វើបដិវត្តន៍ខ្លួនឯង។ ក្លាហានក្នុងការរិះគន់ខ្លួនឯង និងកែតម្រូវបញ្ហាផ្ទៃក្នុង គឺជាលក្ខណៈល្អប្លែករបស់គណបក្សកុម្មុយនិស្តចិន។ ចាប់ពី "ការអនុញ្ញាតឱ្យប្រជាជនឃ្លាំមើល រដ្ឋាភិបាល" រហូតដល់ "បដិវត្តន៍ខ្លួនឯង" ចាប់ពីការបង្កើតបទបញ្ជា៨ចំណុចរហូតដល់យុទ្ធនាការបង្ក្រាបអំពើពុករលួយយ៉ាងខ្លាំងក្លា រហូតដល់កែតម្រូវជាបន្តបន្ទាប់នៃទម្រង់និយមនិងការិយាធិបតេយ្យ អ្វីដែលដំណើរការទាំងស្រុងគឺការតាំងចិត្តយ៉ាងមុតមាំរបស់គណបក្សកុម្មុយនិស្តចិន និងវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការកែតម្រូវអាកប្បកិរិយា ការអនុវត្តវិន័យ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
តាមការស្ទង់មតិរបស់សាកលវិទ្យាល័យហាវ៉ាដបង្ហាញថា ការពេញចិត្តរបស់ប្រជាជនចិនចំពោះរដ្ឋាភិបាលមជ្ឈិមលើសពី ៩៣%។ ទំនុកចិត្តនេះបានមកពីភាពច្បាស់លាស់ និងការតាំងចិត្តរបស់គណបក្សដែលមានអាយុកាលជាង ១០០ ឆ្នាំក្នុងការបដិវត្តន៍ខ្លួនឯង។

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានឃើញថា ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រជាជនកម្ពុជាឱ្យសម្រេចបាននូវការផ្សះផ្សាជាតិ និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដោយបានបង្កើតមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សេដ្ឋកិច្ចកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័ស ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អឱ្យប្រសើរឡើង ត្រៀមនឹងចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ នេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ ដែលមិត្តភក្តិកម្ពុជាទាំងអស់គួរតែមានមោទនភាព។ ក្នុងនាមជាមិត្តភក្តិដែកថែប យើងខ្ញុំមានការរីករាយជាខ្លាំងចំពោះសមិទ្ធផលមួយនេះ។

គណបក្សកុម្មុយនិស្តចិន និងគណបក្សប្រជាជនកម្ពុជា តែងប្រកាន់ខ្ជាប់នូវទំនាក់ទំនងចំណងមិត្តភាពដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។ យើងទាំងពីរសុទ្ធតែយកប្រជាជនជាធំ គណបក្សកុម្មុយនិស្តចិនប្តេជ្ញាចិត្តបម្រើប្រជាជនដោយស្មោះអស់ពីចិត្ត ហើយសម្តេចតេជោ ហ៊ុន សែន តែងក្រើនរម្លឹកឱ្យមន្ត្រីបម្រើប្រជាជនឱ្យបានល្អក្រោមអភិក្រម"មន្ត្រីមិនមែនជាចៅហ្វាយទេ តែជាអ្នកបម្រើប្រជាពលរដ្ឋ"។

យើងទាំងពីរគាំទ្រការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គណបក្សកុម្មុយនិស្តចិនខិតខំ"វាយទាំងខ្លា វាយទាំងរុយ" គណបក្សប្រជាជនកម្ពុជាសង្កត់ធ្ងន់លើ"ការចាប់ទាំងត្រីធំនិងត្រីតូច"។ យើងទាំងពីរគាំទ្រឯករាជ្យភាពនិងការពឹងផ្អែកលើខ្លួនឯង ដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់យើង ដោយដឹងច្បាស់ថាមិនមានគំរូណាមួយដែលអាចអនុវត្តបានជាសកលនៅក្នុងពិភពលោកទេ។ នេះគឺជាទ្រឹស្តីនិងការស្វែងរករួមគ្នា ដែលឱ្យគណបក្សរបស់យើងទាំងពីរទោះជាស្ថិតនៅក្នុងភាពខុសគ្នាក្នុងការឆ្លងលក្ខខណ្ឌជាតិនិងសង្គម ដែលបានក្លាយជាមិត្តភក្តិល្អដ៏គួរឱ្យទុកចិត្ត។

ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនដោយជោគជ័យ សម្ដេច និងថ្នាក់ដឹកនាំប្រទេសចិនបានកំណត់កុងសុងស៊ីសថ្មីៗជាច្រើន មានដូចជាការពង្រឹងផ្លាស់ប្តូររវាងបក្សនិងបក្ស ការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ គណបក្សទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្មី។

ភាគីចិនរីករាយក្នុងការសហការជាមួយភាគីកម្ពុជា ដោយយកដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ជាឱកាស ដើម្បីពង្រឹងការផ្លាស់ប្តូររវាងបក្សនិងបក្សបន្ថែមទៀត ជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យមានកម្លាំងរស់រវើកថ្មីបន្ថែមទៀត បញ្ចូលកម្លាំងចលករថ្មីនិងរឹងមាំទៅក្នុងការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាគ្រប់រដូវកាលនៅក្នុងយុគសម័យថ្មី។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដរាបណាប្រទេសចិននិងកម្ពុជានៅតែមានបេះដូងរួមគ្នា បន្តប្រកៀកស្មារគ្នាឆ្ពោះទៅមុខ យើងប្រាកដជានឹងសម្រេចបាននូវសមិទ្ធផលផ្លែផ្ការួមគ្នា និងសម្រេចក្តីសុបិន្តរួមរបស់យើងនៅលើដំណើរឆ្ពោះទៅរកការស្ដារឡើងវិញនៃប្រជាជាតិ។ ចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា ពិតជានឹងរឹងមាំយូរអង្វែងដូចរូបចម្លាក់ប្រាសាទអង្គរវត្ត ការហូរមិនចេះរីងស្ងួតដូចទឹកទន្លេឡានឆាង-មេគង្គ៕

អត្ថបទដោយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា