* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងកសិកម្ម រៀបចំកម្មវិធីផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់និស្សិតនៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

30-07-2026 14:26

(កំពង់ចាម)៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងការណែនាំពីការប្រើប្រាស់កម្មវិធីទូរសព្ទ (App) NoDrug ដល់សាស្ត្រាចារ្យ និងនិស្សិតសរុបជាង ២០០នាក់ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ តំណាងលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអប់រំបង្ការការប្រើប្រាស់ ជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអង្គភាពទាំងពីរ។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង បានពាំនាំនូវប្រសាសន៍សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះថ្នាក់ដឹកនាំក្រសួងកសិកម្ម ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមអនុវត្តបទបញ្ជាលេខ ០១ បប ក៏ដូចជាផែនការយុទ្ធនាការ និងយុទ្ធសាស្ត្រពហុវិស័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ផ្សព្វផ្សាយ និងការប្រកួតវោហាសាស្ត្រនេះ នឹងផ្តល់ឱកាសឱ្យនិស្សិតទទួលបានចំណេះដឹងស៊ីជម្រៅជុំវិញបញ្ហាគ្រឿងញៀន ជាពិសេសការស្វែងយល់ពីអត្ថប្រយោជន៍នៃកម្មវិធី (App) NoDrug ដែលធានាសុវត្ថិភាពដល់អ្នករាយការណ៍ ១០០% ដោយរក្សាការសម្ងាត់អត្តសញ្ញាណទាំងស្រុង បញ្ចៀសបានការសងសឹក។

ក្នុងនាមលោក គង់ ច័ន្ទវាសនា ក្នុងឱកាសនោះលោកស្រី ហ៊ូ សុពណ៌ បានថ្លែងអំណរគុណអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយបានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀន ជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ គឺជាក្តីកង្វល់រួមដែលទាមទារឱ្យមានការចូលរួមទប់ស្កាត់ពីគ្រប់មជ្ឈដ្ឋាន ដើម្បីធានាបាននូវអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ជាតិ។

លោកស្រីបានបន្ថែមថា ការងារផ្សព្វផ្សាយរួមទាំងការប្រកួតវោហាសាស្ត្រនេះ ពិតជាមានសារៈសំខាន់ទាក់ទាញបានចំណាប់អារម្មណ៍ពីនិស្សិតឱ្យខិតខំស្រាវជ្រាវ និងលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន អេដស៍ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធានាបាននូវសុខុមាលភាពទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងនិស្សិតនៅតាមគ្រឹះស្ថានសិក្សាក្រោមឱវាទរបស់ក្រសួងផងដែរ៕