* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

លោក ខូយ រីដា បន្តដឹកនាំកម្លាំង ចុះជំរុញចលនាចាក់ប៉េតុងឡប់ឡែ លើកំណាត់ផ្លូវ ១៥៤D ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ

30-07-2026 14:41

(ពោធិ៍សាត់)៖ ក្រោយពីបានបញ្ចប់បេសកកម្មចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ពានប៉េតុង ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ក្នុងស្រុកភ្នំក្រវាញរួចមក, នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តដឹកនាំកម្លាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ចុះជំរុញចលនាចាក់ប៉េតុងឡប់ឡែបំពេញគំហុក សំបុកមាន់ ដើម្បីស្តារ និងសម្រួលដល់ការធ្វើដំណើរ លើកំណាត់ផ្លូវកៅស៊ូអភិវឌ្ឍន៍ជនបទ លេខ១៥៤D ក្នុងឃុំបឹងខ្នារ ឆ្ពោះទៅកាន់ឃុំមេទឹក ស្រុកបាកាន។

គិតចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦មក ក្រុមការងារបានជួយជុលគំហុក និងសំបុកមាន់ លើកំណាត់ផ្លូវខាងលើ សម្រេចបានជាង ៤គីឡូម៉ែត្រហើយ។

ការចុះជំរុញនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជាសារដាស់តឿនមួយដល់អាជ្ញាធរដែនដី ឱ្យចេះថែទាំផ្លូវដែលមានស្រាប់ ដើម្បីធានាឱ្យបាននូវការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ជូនប្រជាពលរដ្ឋបានស្រួល ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានរលូន ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ។

ថ្លែងក្នុងសកម្មភាពដឹកនាំផ្ទាល់នៅនឹងកន្លែង លោក ខូយ រីដា បានបញ្ជាក់យ៉ាងមុតមាំថា យើងមិនត្រូវគិតចាំតែថវិការបស់ថ្នាក់ជាតិធ្លាក់ពីលើនោះឡើយ ពោលគឺអាជ្ញាធរស្រុក ឃុំ និងភូមិ ត្រូវចេះរិះរកវិធីសាស្ត្រ និងបន្តចលនាដៃគូអភិវឌ្ឍន៍ ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីរួមគ្នាចាត់វិធានការដោះស្រាយជាប្រចាំដល់បងប្អូនយើងឱ្យធ្វើដំណើរបានស្រួល។

លោកអភិបាលខេត្តក៏បានបន្ថែមថា សកម្មភាពចុះអន្តរាគមន៍និងស្តារហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាគំរូដ៏មានសារសំខាន់មួយ ដែលលោកចង់បំផុសចលនាឱ្យគ្រប់ក្រុង-ស្រុកទាំងអស់ទូទាំងខេត្តពោធិ៍សាត់ ចាប់ផ្តើមធ្វើសកម្មភាពដូចឃុំបឹងខ្នារនេះដែរ សំដៅពង្រឹងកិច្ចសហការ និងស្មារតីម្ចាស់ការក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែរីកចម្រើនទ្វេដង។

ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែង ក្រោមស្មារតីសហការរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ នឹងបន្តជាកម្លាំងចលករដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕