* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ក្រសួងកសិកម្ម សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម(NBTC)  រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៧

30-07-2026 14:45

(ភ្នំពេញ)៖ លោក អុឹម សុីថុល រដ្ឋលេខាធិការប្រចាំការ តំណាង លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជេីញជាអធិបតីភាពក្នុងការបើកកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាកិច្ចចាប់ផ្តើម លោក អុឹម សុីថុល បានសម្តែងការស្វាគមន៍ និងថ្លែងអំណរយ៉ាងកក់ក្តៅចំពោះវត្តមាននៃការអញ្ជើញបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រុមការងារស.ស.យ.ក និងសិស្សនិស្សិតទាំងអស់ និងបានលើកឡើងពីគុណសម្បត្តិនៃការបរិច្ចាគនេះ ជាពិសេសការរួមចំណែកជាមួយការងារសង្គមជាតិក្នុងសកម្មភាពមនុស្សធម៌ប្រកបដោយសុឆន្ទៈក្នុងការជួយសង្គ្រោះជីវិតមនុស្សជាតិ។

ជាមួយគ្នានេះ លោក មានទំនុកចិត្តជឿជាក់ទាំងស្រុងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជនទាំងអស់បន្តសកម្មភាពចូលរួមបរិច្ចាគឈាមបន្ថែមទៀត បន្តឱ្យក្លាយជាទម្លាប់នៃការបរិច្ចាគឈាមដោយការស្ម័គ្រចិត្ត និងមិនគិតកម្រៃ ដែលជាវប្បធម៌មនុស្សជាតិ និងមនុស្សធម៌នៅក្នុងសង្គមជាតិ និងបានលើកទឹកចិត្តអ្នកចូលរួមទាំងអស់ បន្តអនុវត្តសកម្មភាពនេះ និងផ្សព្វផ្សាយដល់បងប្អូនសប្បុរសជន ដែលមានសុខភាពល្អ អញ្ជើញស័្មគ្រចិត្តបរិច្ចាគឈាម។

តាងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អុឹម សុីថុល សូមជូនពរថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ដែលបានចូលរួមបរិច្ចាគឈាម និងបានកោតសរសើរ និងវាយតម្លៃខ្ពស់នូវការចូលរួមសហការរបស់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម(NBTC) និងក្រុមការងារ ស.ស.យ.ក នៃវិស័យកសិកម្ម ដែលបានរៀបចំកម្មវិធីដ៏ល្អនេះឡើង សំដៅលើកកម្ពស់ការបរិច្ចាគឈាមដោយការស្ម័គ្រចិត្ត និងមិនគិតកម្រៃដល់ជនរងគ្រោះដោយក្តីសប្បុរស៕