* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តកណ្ដាល ប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសជូនរដ្ឋបាលក្រុង-ស្រុកទាំង១៣ ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម

30-07-2026 14:46

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូស ជូនរដ្ឋបាលក្រុង-ស្រុកទាំង១៣ ដើម្បីយកទៅប្រើប្រាស់ក្នុងការធ្វើអន្តរាគមន៍បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមនៅតាមមូលដ្ឋាន។

ពិធីប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូស​បានធ្វើឡើងនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦​ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជន ស.ស.យ.ក. និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើនរូប។

នាឱកាសនោះដែរ លោក គួច ចំរើន បានលើឡើងថា បញ្ហាជំងឺគ្រុនឈាមនៅតែជាក្តីកង្វល់ និងតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ដោយសារករណីអ្នកឆ្លងនៅតែមានជាបន្តបន្ទាប់ ដូច្នេះហើយទើបរដ្ឋបាលខេត្តបានបន្ថែមសម្ភារ និងឧបករណ៍សម្រាប់បាញ់ថ្នាំសម្លាប់មូស ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ សម្រាប់យកទៅប្រើប្រាស់ក្នុងការធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងចំគោលដៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកអភិបាលខេត្ត បានណែនាំឱ្យរដ្ឋបាលក្រុង-ស្រុក ត្រូវសហការជាមួយមន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការតាមដានស្ថានភាពជំងឺគ្រុនឈាមជាប្រចាំ ហើយត្រូវកំណត់ឱ្យបានច្បាស់ថា អ្នកជំងឺដែលបានរកឃើញមានប្រភពចេញពីភូមិ ឃុំ ឬសង្កាត់ណា ដើម្បីចាត់វិធានការអន្តរាគមន៍ទៅកាន់ទីតាំងនោះជាបន្ទាន់ មួយវិញទៀត បើបានរកឃើញករណីជំងឺគ្រុនឈាមនៅក្នុងភូមិណាមួយ ត្រូវចាត់ក្រុមការងារចុះបាញ់ថ្នាំសម្លាប់មូសឱ្យបានទូលំទូលាយនៅក្នុងភូមិនោះ មិនគួរបាញ់ត្រឹមតែផ្ទះរបស់អ្នកជំងឺមួយខ្នងប៉ុណ្ណោះទេ ព្រោះមូសខ្លាអាចបន្តចម្លងមេរោគទៅកាន់ប្រជាពលរដ្ឋផ្សេងទៀតបាន។

បន្ថែមពីលើនេះ លោក គួច ចំរើន បានជំរុញឱ្យមន្ទីរសុខាភិបាលខេត្ត ត្រូវរៀបចំចាត់ចែងថ្នាំអាបែត ទៅតាមក្រុង-ស្រុក ដើម្បីឱ្យមូលដ្ឋានអាចប្រើប្រាស់ជាបន្តបន្ទាប់ក្នុងការកម្ចាត់ដង្កូវទឹក និងទប់ស្កាត់ការកើតមានមូសខ្លា ការងារនេះត្រូវអនុវត្តជាប្រចាំ និងមានការសហការគ្នាយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរ សុខាភិបាល និងក្រុមការងារមូលដ្ឋាន។

លោកអភិបាលខេត្តបានបញ្ជាក់ថា ចំពោះឧបករណ៍ដែលបានប្រគល់ជូននាពេលនេះ មិនអាចប្រើប្រាស់សម្រាប់បាញ់គ្របដណ្តប់គ្រប់ទីកន្លែងនៅទូទាំងមូលដ្ឋានបានឡើយ ប៉ុន្តែត្រូវប្រើប្រាស់ជាវិធានការអន្តរាគមន៍ចំគោលដៅ នៅតំបន់ដែលមានការឆ្លងជំងឺគ្រុនឈាម ដើម្បីកាត់ផ្តាច់ខ្សែចម្លង និងទប់ស្កាត់ការរីករាលដាល។ មានន័យថា ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម មិនអាចពឹងផ្អែកតែលើមន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋានតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ជាពិសេស មិនត្រូវរង់ចាំរហូតដល់មានអ្នកឆ្លងជំងឺ ទើបចាប់ផ្តើមចាត់វិធានការនោះឡើយ តែត្រូវរួមគ្នាបង្ការទុកជាមុន ដើម្បីកុំឱ្យមូសខ្លាអាចបង្កាត់ពូជ និងបន្តចម្លងជំងឺនៅក្នុងសហគមន៍។

ឆ្លៀតក្នុងឱកាសនោះ លោក គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្រួសារ ឱ្យចូលរួមយ៉ាងសកម្មក្នុងការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ដោយត្រូវលុបបំបាត់ប្រភពទឹកដក់នៅជុំវិញផ្ទះ ទាំងមុខផ្ទះ ក្រោយផ្ទះ និងទីតាំងផ្សេងៗ ដូចជា កំប៉ុង ដប សំបកកង់រថយន្ត ឬវត្ថុផ្សេងៗដែលអាចក្លាយជាកន្លែងបង្កាត់ពូជមូសខ្លា។

លោកបានអំពាវនាវឱ្យយុវជន ស.ស.យ.ក. និងយុវជនពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ អប់រំ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីវិធីបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ដើម្បីជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបមានស្មារតីម្ចាស់ការ និងចូលរួមអនុវត្តវិធានការបង្ការនៅតាមគ្រួសារ និងសហគមន៍។

លោក គួច ចំរើន បានបញ្ជាក់ជាថ្មីថា ការទប់ស្កាត់ជំងឺគ្រុនឈាម គឺជាការងារដែលត្រូវការការចូលរួមពីគ្រប់ភាគី ដោយអាជ្ញាធរ និងសុខាភិបាលត្រូវចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា នៅទីតាំងដែលមានការឆ្លង ខណៈប្រជាពលរដ្ឋត្រូវចូលរួមលុបបំបាត់ប្រភពបង្កាត់ពូជមូសនៅជុំវិញលំនៅឋានរបស់ខ្លួន ហើយប្រសិនបើគ្រប់ភាគីរួមគ្នាអនុវត្តវិធានការទាំងនេះបានខ្ជាប់ខ្ជួន នោះនឹងអាចរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺគ្រុនឈាមនៅក្នុងខេត្តកណ្ដាលបានប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបផងដែរថា ក្នុងការប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសនេះ គឺក្នុងមួយក្រុង-ស្រុក ទទួលបានម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសខ្នាតធំចំនួន ១គ្រឿង និងខ្នាតតូចចំនួន ២គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការធ្វើអន្តរាគមន៍បង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមមូលដ្ឋានរៀងៗខ្លួន៕