* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

អភិបាលខេត្តតាកែវ អំពាវនាវយុវជនជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងជំរុញសមត្ថកិច្ចបង្ក្រាបឲ្យដល់ឬសគល់

30-07-2026 14:51

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអំពាវនាវយ៉ាងទទូចដល់សិស្សានុសិស្ស និងយុវជនទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពី បញ្ហាគ្រឿងញៀន ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីសារធាតុញៀនទាំងនេះ ដើម្បីធានាបាននូវអនាគតដ៏ភ្លឺស្វាង។

អភិបាលខេត្តបានសង្កត់ធ្ងន់ថា ការពាក់ព័ន្ធនឹងគ្រឿងញៀននឹងធ្វើឱ្យអនាគតរបស់ពួកគេប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជាក់ជាពុំខាន។

ការអំពាវនាវនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតបំផ្លាញចោលវត្ថុតាងគ្រឿងញៀន ដែលបានរៀបចំធ្វើឡើងនៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

អភិបាលខេត្តបានបញ្ជាក់ថា គ្រឿងញៀនគឺជាសារធាតុម្យ៉ាងដែលធ្វើឱ្យអ្នកប្រើប្រាស់វង្វេងវង្វាន់ស្មារតី ខូចសុខភាព និងអាចឈានដល់សេចក្ដីស្លាប់ទៀតផង។ ក្នុងនាមយុវជនជាទំពាំងស្នងឫស្សី មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ ត្រូវជៀសឱ្យឆ្ងាយពីវា កុំចង់សាកល្បង ឬចង់ដឹងឱ្យសោះ។

ជាមួយគ្នានោះលោក វ៉ី សំណាង ក៏បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវចុះត្រួតពិនិត្យជាប្រចាំនៅតាមទីតាំងនានា និងធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មនានា ដូចជាផ្ទះសំណាក់ ក្លឹបកម្សាន្ត ហាងខារ៉ាអូខេ តាមច្រកទ្វារព្រំដែន និងកន្លែងកម្សាន្តផ្សេងៗទៀត។

គោលបំណងគឺដើម្បីឱ្យពួកគាត់ចូលរួមសហការយ៉ាងសកម្មជាមួយសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត។ សកម្មភាពនេះមានគោលដៅកាត់បន្ថយ និងលុបបំបាត់រាល់សកម្មភាពលួចលាក់ កែច្នៃសារធាតុគីមីផ្សំ ការចរាចរណ៍ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ នៅតាមមូលដ្ឋាននានាក្នុងខេត្តតាកែវ ដើម្បីសហគមន៍ គ្រួសារ និងសង្គមជាតិយើងគ្មានគ្រឿងញៀន៕