* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ក្រសួងទេសចរណ៍ ជូនដំណឹងពីការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ តាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួង

30-07-2026 14:52

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមដល់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងពង្រឹងការគ្រប់គ្រងការផ្តល់ សេវាសាធារណៈរបស់ក្រសួងទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តស្របតាមយុគសម័យបច្ចេកវិទ្យា និងដើម្បីបង្កលក្ខណៈងាយស្រួល និងធានាការផ្តល់សេវាសាធារណៈរបស់ក្រសួងទេសចរណ៍ ឱ្យបានឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព។

យោងតាមសេចក្ដីជូនដំណឹង៖ ក្រសួងទេសចរណ៍សូមជម្រាបជូនដំណឹងដល់សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖

ទី១៖ សម្រាប់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន ទេសចរណ៍ អាជីវកម្មភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ សូមធ្វើការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ តាមរយៈគេហទំព័រ www.mot.registrationservices.gov.kh

ទី២៖ សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍ អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ អាជីវកម្ម កីឡាទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ អាជីវកម្មម៉ាស្សា និងអាជីវកម្មសេវាកម្មទេសចរណ៍ម៉ាយ (ប្រភេទ បន្ទប់ប្រជុំ សាលសន្និសីទ និងសាលពិព័រណ៍) សូមធ្វើការស្នើសុំអាជ្ញាបណ្ណទេ ធ្វើការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ តាមរយៈគេហទំព័រ របស់ក្រសួងទេសចរណ៍ www.cambodiatourismindustry.org ដោយអនុវត្តការបង់កម្រៃសេវាសាធារណៈ តាមប្រព័ន្ធធនាគារ ស្របតាមប្រកាសអន្តរក្រសួងលេខ ៥៣៦ សហវ.ប្រក.អទច ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងទេសចរណ៍។

ទី៣៖ សម្រាប់ព័ត៌មានបន្ថែមក្នុងការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ តាមរយៈប្រព័ន្ធអេឡិចត្រូនិកនេះ សូមលោក លោកស្រី ជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម ធ្វើការទំនាក់ទំនងផ្ទាល់មកកាន់អង្គភាពច្រកចេញ-ចូលតែមួយនៃក្រសួងទេសចរណ៍ ឬតាមរយៈទូរសព្ទលេខ ១២២១ រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈអ៊ីម៉ែល [email protected]