* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ខេត្តមណ្ឌលគិរី ស្វាគមន៍ក្រុមការងារ CYBERLOCOS និង MBUZISELLER ដើម្បីជំរុញវិស័យទេសចរណ៍

30-07-2026 14:59

(មណ្ឌលគិរី)៖ លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយបងប្អូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ក្រុមការងារ CYBERLOCOS និង MBUZISELLER ដែលបានធ្វើដំណើរមកដល់ទឹកដីខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងបំពេញបេសកកម្មផលិតមាតិកា និងផ្សព្វផ្សាយពីសក្តានុពលសម្រស់តំបន់ទេសចរណ៍កម្ពុជា ទៅកាន់ភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោក។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានសម្របសម្រួល និងចូលរួមយ៉ាងសកម្មពីសំណាក់ក្លឹបរថយន្តគោព្រៃមណ្ឌលគិរី ព្រមទាំងមន្ត្រីជំនាញផ្សព្វផ្សាយនៃមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ដោយបានប្រារព្ធឡើងនៅរង្វល់មូលគោព្រៃ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះ លោក គង់ គឹមនី បានសម្តែងនូវមោទនភាព និងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមការងារ CYBERLOCOS និង MBUZISELLER ដែលបានជ្រើសរើសយកខេត្តមណ្ឌលគិរី ជាគោលដៅយុទ្ធសាស្ត្រក្នុងការបោះជំហានផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ខេត្តមណ្ឌលគិរី គឺជាដែនដីជម្រកទេសចរណ៍ធម្មជាតិដ៏វិសេសវិសាល និងជាតំបន់ទេសចរណ៍បៃតងនៃភាគឦសានកម្ពុជា ដែលមានខ្យល់អាកាសបរិសុទ្ធ ព្រៃឈើក្រាស់ៗ ភ្នំតូចធំ ទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាត និងវប្បធម៌ប្រពៃណីចម្រុះជនជាតិដើមភាគតិចដ៏សម្បូរបែប។

លោក គង់ គឹមនី ក៏បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សកម្មភាពផ្សព្វផ្សាយនាពេលនេះ នឹងក្លាយជាស្ពានចម្លងរូបភាពពិតៗ និងភាពទាក់ទាញនៃសម្រស់ធម្មជាតិខេត្តមណ្ឌលគិរី ឱ្យកាន់តែស្គាល់ច្បាស់ និងសុះសាយនៅ និងជាទីទាក់ទាញលើឆាកអន្តរជាតិ។ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរដែនដី និងក្រុមការងារផ្សព្វផ្សាយបច្ចេកវិទ្យាឌីជីថល នឹងជួយទាក់ទាញលំហូរភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ក៏ដូចជាខេត្តមណ្ឌលគិរីកាន់តែច្រើនឡើង ដែលជាចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះរីកចម្រើនជាលំដាប់៕