* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកស្រី រិន ច័ន្ទម៉ារីណា ដឹកនាំយុទ្ធនាការទប់ស្កាត់ជំងឺគ្រុនឈាមនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ

30-07-2026 15:02

(កណ្ដាល)៖ លោកស្រី រិន ច័ន្ទម៉ារីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ សម្អាតបរិស្ថាន បាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាបេតក្នុងពាងទឹក-អាង-ធុងស្តុកទឹក នៅភូមិចំនួន៤ នៃសង្កាត់សិត្បូ ក្រុងតាខ្មៅ។

យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងចូលរួមវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមក្នុងសហគមន៍ តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។

លោកស្រី រិន ច័ន្ទម៉ារីណា បានបញ្ជាក់ថា ក្រុមការងារដែលរួមមាន សាខា អនុសាខាក្រុងតាខ្មៅ មន្ត្រីជំនាញនៃការិយាល័យសុខាភិបាលក្រុង និងក្រុមពាក់ព័ន្ធក្នុងសង្កាត់សិត្បូទាំងមូលចំនួន ៤១នាក់ បានចុះអនុវត្តសកម្មភាពដោយផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋ និងតាមគ្រឹះស្ថានសិក្សានានា។ ក្នុងនោះ ក្រុមការងារបានបាញ់ថ្នាំសម្លាប់មូសនៅបរិវេណសាលារៀន និងទីតាំងដែលមានហានិភ័យ ព្រមទាំងដាក់ថ្នាំអាបេតនៅក្នុងពាងទឹក អាងទឹក ធុងស្តុកទឹក និងកន្លែងផ្ទុកទឹកផ្សេងៗទៀត។ សកម្មភាពនេះបានគ្របដណ្តប់លើលំនៅឋានសរុប ២,២៦៧ខ្នងផ្ទះ និងពាង-អាង-ធុងស្តុកទឹកចំនួន ៦,៨០១ នៅក្នុងភូមិទាំង៤នៃសង្កាត់សិត្បូ ដែលមានប្រជាពលរដ្ឋសរុប ១៤,៩២៦នាក់ ស្មើនឹង ២,៥៨៤គ្រួសារ។

ទន្ទឹមនឹងការចុះអនុវត្តសកម្មភាពខាងលើ ក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅគ្រឹះស្ថានសិក្សាចំនួន៥ ក្នុងសង្កាត់សិត្បូ សរុបចំនួន ២,៦៥៩នាក់ ពីវិធីសាស្ត្រចូលរួមបំបាត់ជម្រកមូសខ្លា និងវិធានការការពារកុំឱ្យមានកើតជំងឺគ្រុនឈាមដល់មនុស្សគ្រប់វ័យ ពិសេសកុមារ និងស្ត្រីមានផ្ទៃពោះ។

ក្រុមការងារបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមសម្អាតអនាម័យបរិស្ថានជុំវិញលំនៅឋាន និងសាលារៀន ដោយលុបបំបាត់ទឹកដក់ សម្អាតទីធ្លា បិទគម្របធុង ឬពាងស្តុកទឹកឱ្យបានជិត និងសហការជាមួយមន្ត្រីជំនាញក្នុងការដាក់ថ្នាំអាបេត និងអនុវត្តវិធានការបង្ការផ្សេងៗឱ្យបានទៀងទាត់។

យុទ្ធនាការនេះមិនត្រឹមតែផ្តោតលើការកម្ចាត់ជម្រកមូសខ្លា និងបំបាត់ដង្កូវទឹកប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងបង្កើនការយល់ដឹង និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងការអនុវត្តវិធានការបង្ការជំងឺគ្រុនឈាមឱ្យបានជាប់ជាប្រចាំ ព្រោះការចូលរួមពីសហគមន៍ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺ និងការពារសុខភាពសាធារណៈផងដែរ៕